ដេនីក្វាន់ និងបងប្អូន លេងខ្លួនញាក់សាច់ ក្នុងពិធីខួបកំណើតយប់មិញ

ភ្នំពេញ៖ តារាសម្តែងស្រី ស៊ិចស៊ី ដេនីក្វាន់ បានរៀបចំពិធីខួបកំណើតឲ្យ ប្អូនប្រុសរបស់នាង យ៉ាងអធិកអធម កាលពីយប់មិញ។

បើក្រឡេកមើល ការស្លៀកពាក់របស់ កញ្ញា ដេនីក្វាន់ និងបងប្អូនរបស់នាង បានតែងខ្លួនជាព្រះនាង ក្នុងរឿងព្រេងតុក្កតា ដែលធ្វើឲ្យភ្ញៀវកិត្តិយសដក.ក ចំហរមាត់តែម្តង។ ហើយក្នុងនោះដែរ កញ្ញា ដេនីក្វាន់ បានស្លៀកនូវរ៉ូបវែងអន្លាយ ពាក់សក់ពណ៌លឿង ដោយថែមទាំងបញ្ចេញសាច់ទ្រូង ដ៏ទ្រលុកទ្រលន់ទៀតផង។ 

ចំពោះការលេងខ្លួន ក្នុងថ្ងៃខួបកំណើតរបស់ប្អូនប្រុស ដេនីក្វាន់ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះភាគច្រើន មិនសូវឃើញមានអ្នកណា តែងខ្លួនបែបព្រះនាងតុក្កតាបែបនេះទេ ក្នុងពិធីខួបកំណើត។ 

តោះមើលការលេងខ្លួន របស់ដេនីក្វាន់ និងបងប្អូនរបស់នាងទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា តារាស្រី ដេនី ក្វាន់ កាលពីប៉ុន្មានសប្តាហ៍មុន បានធ្លាក់ខ្លួនឈឺ រហូតចូលមន្ទីរពេទ្យភ្លាមៗ។

តារាសម្តែងស្រីដែលនិយម បង្អួតសាច់ដើមទ្រូង និងត្រូវបានមហាជនស្គាល់ច្រើន តាមរយៈការស្លៀកពាក់បែបស៊ិចស៊ីខ្លាំងនោះ គឺកញ្ញា ដេននី ក្វាន់ បានបង្ហាញអំពីស្ថានភាពជំងឺ របស់ខ្លួននៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលបង្កឲ្យមានការ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។ បើតាមការលើកឡើង នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ របស់កញ្ញា ដេននី ក្វាន់ បានបង្ហាញថា នាងកំពុងមានស្ថានភាពសុខភាព មិនល្អនោះឡើយ រហូតដល់ថ្នាក់ធ្វើឲ្យកញ្ញា ត្រូវបានគេបញ្ជូនទៅ ព្យាបាលនៅឯមន្ទីរពេទ្យ កាលពីម្សិលមិញនេះ ដោយក្នុងនោះកញ្ញា បានសរសេររៀបរាប់ នៅក្នុងទំព័រហ្វេសប៊ុកថា “មិនចង់ឈឺទេ.... ខ្ញុំទៅញ៉ាំអីពេលល្ងាចសុខៗ ស្រាប់តែមានអារម្មណ៍ហត់ហើយដកដង្ហើមមិនចេញ... នេះហើយជីវិតឈឺជាគឺមើលមិនឃើញនោះទេ ហើយក៏ជៀសមិនរួចនោះដែរ..!”។

យ៉ាងណាមិញ ប៉ុន្មានម៉ោងមុននេះ ដេននី ក៏បានបង្ហោះសារមួយទៀត នៅលើទំព័រហ្វេសប៊ុក ដោយបានបញ្ជាក់ថា “អរគុណមិត្តៗដែលបារម្ភពីខ្ញុំ ពេលនេះនាងខ្ញុំបានធូរខ្លះហើយ គ្រាន់តែត្រូវសម្រាកនៅមន្ទីរពេទ្យ បន្តទៀតដើម្បីតាមដាន ជំងឺរបស់ខ្ញុំ...!” ដោយនេះអាចបញ្ជាក់បានថា ស្ថានភាពសុខភាព របស់នាងហាក់ធូរស្រាល និងល្អឡើងវិញហើយ ក្រោយពីទទួលការព្យាបាល។

ជាមួយគ្នានេះដែរ ដេននី ក៏មិនបានបញ្ជាក់ថា តើនាងមានជំងឺអ្វីឲ្យពិតប្រាកដ ទើបឈានដល់ថ្នាក់ ចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ បែបនេះ។ ក្នុងនោះដែរ គេក៏សង្កេតឃើញ មានមនុស្សជាច្រើន បានចូលទៅធ្វើការបញ្ចេញមតិ ក្នុងន័យផ្តល់កម្លាំងចិត្ត និងបង្ហាញការព្រួយបារម្ភ ជាដើម៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload