ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៥​ឧសភា​

ភ្នំពេញ:
មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់  (​ស្រី​២​នាក់​) រងរបួស​ធ្ងន់​៦​នាក់ (​ស្រី​២​នាក់​) និងរបួសស្រាល​៣​នាក់ (​ប្រុស​) ក្នុង​គ្រោះថ្នាក់​ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨លើក ក្នុងនោះ​យប់​៥​លើក នា​ថ្ងៃទី​៥ នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​។​នេះ​បើតាមរបាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​តាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈនៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា​ នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុបចំនួន​១៥ គ្រឿង រួមមាន​ម៉ូតូ​ចំនួន ៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៥​គ្រឿង  និងរថយន្ត​ធុន​ធំ ចំនួន​៣​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក (​ស្លាប់​៣​នាក់ ) បត់​គ្រោះថ្នាក់១​លើក មិន​គោរព​សិទ្ធិ​១​លើក និង​មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​២​នាក់​)ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់ (​យប់​៣​នាក់​)​។​

 លទ្ធផល​ក្នុង​ការចុះ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្តដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៥០៨៣​គ្រឿង ក្នុងនោះ​បានធ្វើការអប់រំ​ចំនួន ២៤៣៨​គ្រឿង និង​ពិន័យ​សរុប ២៦៤៥​គ្រឿង ៕R​

ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៥​ឧសភា​

ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៥​ឧសភា​