ក្មេងប្រុស​ស្រី​២​នាក់ ក្នុងចំណោម​ច្រើន​នាក់ លង់ទឹក​រណ្តៅ​ដី របស់​ក្រុមហ៊ុន​ចិន​កាយ​អាចម៍ដី​យក​ធ្វើ​ផ្លូវ​

បន្ទាយមានជ័យ:
 ក្មេង​តូចៗ​ប្រុស​ស្រី​២​នាក់ បាន​លង់ទឹក​ស្លាប់ ក្នុង រណ្តៅ​ជីក​កកាយ​អាចម៍ ដី​ធ្វើ​ផ្លូវរបស់ ក្រុមហ៊ុន​ចិន មួយ កន្លែង​ចម្ងាយ ពី​ផ្ទះ​ក្មេងរងគ្រោះ ប្រហែល​៣០០​ម៉ែត្រខណៈ​ឪពុកម្តាយ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ទុក​កូន​ឲ្យ​រស់នៅ​ជាមួយ​បងប្អូន ។​

​យោងតាម​ការចេញផ្សាយ របស់​អគ្គស្នងការ​ន​រគ​បាល​ជាតិ ថ្ងៃទី​៦ ខែឧសភា បានបង្ហាញថា ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​សមត្ថកិច្ច មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ក្មេង​តូចៗ​១​ក្រុម​បាននាំគ្នាចុះទៅ​ងូតទឹក​រណ្តៅ របស់​ក្រុមហ៊ុន​ចិន​កាយ​អាចម៍ដី​យក​ធ្វើ​ផ្លូវជាតិ​លេខ៥៨ ។ ហើយ​មាន​ក្មេង​២​នាក់​បាន​រអិល​ជើង ចូល​កន្លែង​ទឹក​ជ្រៅ បណ្តាល​ឲ្យឈ្លក់ទឹក​លង់​​ស្លាប់​។ ពេលនោះ​ក្មេង​ដែល​លេង​ទឹក​ជាមួយ ឃើញ​ក៏​នាំគ្នា​រត់​មកប្រាប់​អ្នកភូមិ ឲ្យ​មកជួយ តែ​ជា​អកុសល់​ពេល​អ្នកភូមិ នាំគ្នា​​រត់​មកដល់ ក៏​ចុះ​រាវក្មេងទាំង​២​ឡើងគោក បាន​ស្លាប់​បាត់អស់​ទៅហើយ​។​

​ក្រោយមក​កម្លាំង​សមត្ថកិច្ច ផ្នែក​បច្ចេកវិទ្យា​សាស្ត្រ បាន​ចុះមក​និង​ពិនិត្យ លើសាកសព រួច​ប្រាប់ថា ក្មេង​ទាំង​២​ស្លាប់​ដោយ​​សា​លង់ទឹក​ពិតមែន រួច​ប្រគល់ជូនឪពុកម្តាយ រៀបចំ​ធ្វើបុណ្យ​៕R

ក្មេងប្រុស​ស្រី​២​នាក់ ក្នុងចំណោម​ច្រើន​នាក់ លង់ទឹក​រណ្តៅ​ដី របស់​ក្រុមហ៊ុន​ចិន​កាយ​អាចម៍ដី​យក​ធ្វើ​ផ្លូវ​