ក្រុមយុវជន និង​សកម្មជន CNRP ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ នៅ​វេទិកាសាធារណៈ​របស់ លោក កឹម សុខា

កំពង់ធំ:
នៅ​ប៉ុន្មាន​នាទី​មុននេះ មាន​ករណី​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ រវាង​ក្រុមយុវជន​ដែល​ទៅ​តវ៉ានិង​ក្រុម​ម្ខាង​ទៀត​ដែល​គេ​អះអាងថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅចំណុច​វេទិកាសាធារណៈ របស់លោក កឹម សុខា ក្នុង​ទឹកដី​ខេត្តកំពង់ធំ​។​

​លោក ស្រី ចំរើន តំណាង​ឲ្យ​ក្រុមយុវជន និង​និស្សិត​មួយចំនួន ដែល​បាន​ទៅ​តវ៉ាទាមទារ​និង​ស្នើរ​សុំ​ឲ្យ លោក កឹម សុខា​បំភ្លឺ​រឿងស្រី​មុំ បាន​ប្រាប់​ឲ្យ​ដឹងថា សមាជិករបស់លោក​យ៉ាងហោចណាស់​៥​នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ទង្គិច​គ្នានេះ​។​

​លោក​ថា «​ខាង​និស្សិត​ត្រូវរបួស ដោយ​ខាង​សកម្មជន​សង្គ្រោះ​ជាតិ​រុញច្រាន និង​បានវាយ​និស្សិត​៥​នាក់​ត្រូវរបួស ។ នារី​ម្នាក់​ត្រូវ​ត្រង់​ដើមទ្រូង ម្នាក់ទៀត​គេ​ដាល់​ចំ​ភ្នែកម្នាក់ទៀត ត្រូវចំ​ក្បាលពោះ និង​ម្នាក់ទៀត​រហែក​អាវ​»​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស​ស​ង្គ្រោះ​ជាតិ បា​ចុះ​ធ្វើ​វេទិកាសាធារណៈ​នៅ​ទីស្នាក់ការ CNRPខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦ ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយ​ក្រុមនិស្សិត​ប្រមាណ​៣០​នាក់ ក៏បាន​លើកគ្នា​ទៅ​តវ៉ាដើម្បី​ទាមទារ​ឲ្យ​អ្នកនយោបាយ​រូបនេះ បំភ្លឺ​រឿងអាស្រូវ​ស្នេហា ជាមួយនឹង​កញ្ញាខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​ដែរ​។

​លោក ស្រី ចំរើន តំណាង​ឲ្យ​ក្រុមយុវជន និង​និស្សិត​ថា ថ្ងៃស្អែក យើង​នឹង​ព្យាយាមស្នើសុំ​ជួប​លើក កឹម សុខា​ម្តងទៀត នៅ​ខេត្តសៀមរាប​ បំភ្លឺ​រឿងស្រី​មុំ ៕R