ស្រី ចំរើន រៀបចំ​ដាក់​ពាក្យ​ប្តឹង​លោក កឹ​ម សុខា

រាជធានី​ភ្នំពេញ ៖ លោក ស្រី ចំរើន  ដែល​អះអាង​ថា​ខ្លួន​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​មួយ​ក្រុម​បាន​សម្រេច​រៀបចំ​ដាក់​ពាក្យ​ប្តឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បន្ទាប់​ពី​លោកស្រី ចំរើន អះអាង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​មុន​នេះ​បន្តិច​ដោយ​ចោទ​លោក កឹ​ម សុខា ថា​បណ្តោយ​ឲ្យ​អង្គរក្ស​លោក​ប្រើ​ហិង្សា​លើ​ក្រុម​យុវជន​របស់​លោក​(​ស្រី ចំរើន​) បណ្តាល​ឲ្យ​របួស​៦​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ២០១៦ អំឡុង​ពេល​លោក​កឹ​ម សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​លោកស្រី កែ សុវណ្ណ​រ័​ត្ន ជា​ប្រធាន​គណបក្ស​ខេត្តកំពង់ធំ នៅ​ភូមិ​-​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ៕