ប្រកួត​​​ជើ​ឯក​​​​មធ្យម​សិក្សា ​​​ទូទាំង​ប្រទេស​​ចែក​ពូល​រួចរាល់​គ្រប់​ប្រភេទ​កីឡា​

​​កម្មវិធី​ប្រកួត​ជ្រើស​រើស​ជើង​ឯក​​សិស្ស​មធ្យម​សិក្សា​ទូទាំង​ប្រទេស ​​​បាន​បែង​ចែក​ពូល​រួចរាល់​​​​​គ្រប់​ប្រភេទ​កីឡា ដែល​កម្មវិធី​ប្រកួត​ នឹង​ចាប់​​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី​១២ ​ដល់​២២ ខែ​ឧសភា ឆ្នាំ​២០១៦​​ នៅ​ខេត្ត​កំពត​។

 

ប្រកួត​​​ជើ​ឯក​​​​មធ្យម​សិក្សា ​​​ទូទាំង​ប្រទេស​​ចែក​ពូល​រួចរាល់​គ្រប់​ប្រភេទ​កីឡា​សកម្មភាព​ចាប់​ឆ្នោត​បែង​ចែក​ពូល​

 

​លោក ឯម​ រ៉ន មន្ត្រី​ការិយាល័យ​​មន្ទីរអប់រំ​​កាយ និង​កីឡា ​ខេត្ត​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល​​​កម្មវិធី​​ប្រកួត​​ខាង​លើ​ ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០១៦ ព្រឹក​មិញ​នេះ។ ​មាន​ ៦​ប្រភេទ​កីឡា​​ ដែល​​សិស្ស​​មធ្យម​សិក្សា​ត្រូវ​ប្រកួត​​គឺ​បាល់បោះ​ (បុរស-នារី ) បាល់​ទាត់​ ( បុរស-នារី ) បាល់​ទះ​ ( បុរស-នារី) ប៉េតង់ (បុរស-នារី) វាយ​កូន​ឃ្លី​លើ​តុ ( បុរស-នារី) និង​អត្តពលកម្ម​ ( បុរស-នារី)។

 

​លោក​បន្ត​ថា កម្មវិធី​ប្រកួត នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី១៣ ខែ​ឧសភា ​​ថ្ងៃ​​បើក​​​វគ្គ​​ល្ងាច​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ ចំណែក​ថ្ងៃ​បិទ​វគ្គ​​ទី២២ ខែ​​​ឧសភា ឆ្នាំ​២០១៦៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​
រូប​ថត​៖ ផ្ដល់​ឲ្យ​