លបបាញ់ ៣ គ្រាប់ ១​ គ្រាប់ធ្លាយពីពោះទៅខ្នង

6 Videos


ភ្នំពេញ : បុរសម្នាក់ត្រូវជនសង្ស័យ ២ នាក់ ធ្វើសកម្មភាពបាញ់ចំនួន ៦ គ្រាប់ តែត្រូវ ៣ គ្រាប់ ក្នុងនោះ ១ គ្រាប់បញ្ឆិតក្បាល , ១ គ្រាប់បញ្ឆិតកែងដៃឆ្វេង និង ១ គ្រាប់ទៀតធ្លាយពីពោះទៅខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង ៥០ នាទីយប់ ឈានចូលថ្ងៃទី ១១ មេសា ២០១៦ នៅក្នុងប្លុកភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លបបាញ់ ៣ គ្រាប់ ១​ គ្រាប់ធ្លាយពីពោះទៅខ្នង

ជនរងគ្រោះមានឈ្មោះ ឆាយ ចិន្តា អាយុ ២៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅ 49B ផ្លូវ 139 សង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរក្នុងប្លុកត្រពាំងឈូក ខណៈពេលកំពុងដើរ ក៏មានជនសង្ស័យ ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហាហ្វីណូ ពណ៌សលាយផ្កាឈូក មកដល់ដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះចំនួន ៦ គ្រាប់ តែត្រូវចំនួន ៣ គ្រាប់ ១ គ្រាប់ធ្លាយពោះទៅក្រោយខ្នង និង ២ គ្រាប់ទៀត បញ្ឆិតក្បាលនិងកែងដៃ ។

លបបាញ់ ៣ គ្រាប់ ១​ គ្រាប់ធ្លាយពីពោះទៅខ្នង

ក្រោយពេលកើតហេតុភ្លាម ជនរងគ្រោះ ត្រូវបានអ្នកស្គាល់គ្នាដឹកតាមម៉ូតូមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមះ ព្រមទាំងកំលាំងអាវុធហត្ថ និង ប៉ូលីសខណ្ឌសែនសុខ ចុះមកធ្វើកំណត់ហេតុដល់មន្ទីរពេទ្យ ដើម្បីកំណត់មុខសញ្ញា ៕

 ( ប្រភព : TV5 )