វិធី​សាស្រ្ត​ក្នុង​ការ​លុប Page Facebook អោយ​បាត់​ស្រមោល​ពី​ពិភពលោក!

Facebook Page គឺជាគណនី មួយផ្នែកផ្សេងទៀត បន្ទាប់ពី គណនីដែលយើង ប្រើប្រាស់ សព្វថ្ងៃនេះ។ វាត្រូវបាន បង្កើតឡើង សម្រាប់ជាជំនួយ ក្នុងការ រកស៊ី ជំនួញផ្សេងៗ​ និងសម្រាប់បញ្ជាក់ ឈ្មោះស្ថាប័ន ក្រុមហ៊ុននានា ថែមទាំង ជាកន្លែង សម្រាប់ចែករំលែក រឿងផ្សេងៗ ដូចជា រឿងកំប្លែង, ស្នេហា,… ដែលអាស្រ័យ ទៅលើ គ្រប់គ្រង របស់បុគ្គល។

Facebook Page ប្រមូលផ្តុំ ទៅដោយ អ្នកគាំទ្រ តាមរយៈការ LIKE បានន័យថា អ្នកដែល LIKE Facebook Page ណាមួយ នឹងទទួលបាន រាល់ពត៌មាន ផ្សេងៗពី Facebook Page នោះ នៅរាល់ពេល ដែលមានការ បង្ហោះរបស់ Facebook Page នោះម្តងៗ។ នេះគ្រាន់ តែជាការ បកស្រាយមួយ សម្រាប់ ប្រិយមិត្ត មួយចំនួនតូច ដែលមិនទាន់ យល់ច្បាស់ថា អ្វីទៅជា Facebook Page។

វិធី​សាស្រ្ត​ក្នុង​ការ​លុប Page Facebook អោយ​បាត់​ស្រមោល​ពី​ពិភពលោក!

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះវិញ យើងមាន ប្រធានបទមួយ ទាក់ទិនទៅនឹង Facebook Page សម្រាប់ បង្ហាញណែនាំជូន អ្នកទាំង អស់គ្នា នោះគឺ “របៀបលុប Page Facebook អោយបាត់តែម្តង”។ ហេតុអ្វីយើងថា លុបអោយ បាត់តែម្តង? មូលហេតុនោះគឺ ពេលដែលយើង លុបភ្លាមៗ គឺវាមិនទាន់បាត់ទេ ហើយប្រសិនបើ យើងច្រឡំ Login ចូលប្រើប្រាស់ ទៀតនោះ គឺវានឹង មិនបាត់ពី ពិភព ហ្វេសប៊ុកឡើយ។ ចឹងដើម្បី លុបអោយ បាត់ស្រមោល ពីហ្វេសប៊ុក តែម្តងនោះ គឺយើងត្រូវ ទុកវាចោល​ អោយគ្រប់រយៈពេល ដែលហ្វេសប៊ុក បានកំណត់សិន ដោយរយៈ ពេលនោះ គឺត្រឹមតែ 14 ថ្ងៃ ដូចនេះ ប្រសិនបើ យើងមិន Login ចូល នោះវានឹង បាត់ស្រមោល ឈឹងភ្លាមៗ តែម្តង បន្ទាប់ពី 14 ថ្ងៃកន្លងផុតទៅ។ ក៏ប៉ុន្តែ មុននឹងឈាន ទៅដល់ ជំហ៊ានរង់ចាំ 14 ថ្ងៃនោះ តើយើងត្រូវ ចុចអីខ្លះទៅ? ដើម្បីស្វែងយល់ អោយកាន់តែ ជ្រាលជ្រៅ បន្ថែមទៀតនោះ សូមតាមដាន ការណែនាំ ខាងក្រោមនេះ ទាំងអស់គ្នា៖

វិធីសាស្រ្តធ្វើនៅលើស្មាតហ្វូន

  • ជាដំបូង សូមចូលទៅ Page របស់អ្នក ដែលជា Page ដែលអ្នកចង់លុប
    • នៅជិតប៊ូតុង Edit Page អ្នកនឹងឃើញប៊ូតុង ចុចបីត្រួត ពីលើគ្នា ដូចនេះសូម ចុចលើវា
    • ចុចលើ Edit Settings
    • ចុចលើ General
    • បន្ទាប់មក អូសមកក្រោមបង្អស់ អ្នកនឹងឃើញផ្នែក Remove Page ដូចនេះ សូមចុចលើ Link “Delete (ឈ្មោះផេក របស់អ្នក)”
    • Delete Page? ជាការស្រេច។

វិធី​សាស្រ្ត​ក្នុង​ការ​លុប Page Facebook អោយ​បាត់​ស្រមោល​ពី​ពិភពលោក!

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ជាមួយនឹង គន្លឹះនៃការលុបផេក ហ្វេសប៊ុក នេះដែរ អ្នកក៏អាច ធ្វើការលុប តាមរយៈ កុំព្យូទ័របាន ផងដែរ ក៏ប៉ុន្តែនៅក្នុង អត្ថបទនេះ យើងសូម បង្ហាញតែ នៅលើ ស្មាតហ្វូន មួយទេ ណាមួយគិតថា ដោយសារតែ មានអ្នក ប្រើប្រាស់ ស្មាតហ្វូន ច្រើនគួរសមដែរ។ យ៉ាងណាមិញ ប្រសិនបើ អ្នកនៅមាន បញ្ហាអីនោះ Feel Free ក្នុងការសួរ មកកាន់ យើងខ្ញុំណា!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​សាស្រ្ត​ក្នុង​ការ​លុប Page Facebook អោយ​បាត់​ស្រមោល​ពី​ពិភពលោក!

  • ដោយ: Mai
  • 3:10 PM, 06 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ