នាំ​គ្នា​យក​គ្រាប់​បែក​គប់​លេង ធ្វើ​ឲ្យ​ផ្ទុះ​សូរ​ដូច​រន្ទះ​បាញ់​ខែចេត្រ

នាំ​គ្នា​យក​គ្រាប់​បែក​គប់​លេង ធ្វើ​ឲ្យ​ផ្ទុះ​សូរ​ដូច​រន្ទះ​បាញ់​ខែចេត្រ

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ខាង​កើត ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំ​រោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​ប្រភេទ​ឡង់​កើតឡើង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួសធ្ងន់​ម្នាក់។

សមត្ថកិច្ច​ប៉ូលិស​បានឲ្យដឹងថា ជនរងគ្រោះ​ទី​១​-ឈ្មោះ សៀង លី ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់​នៅ​ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)។

ទី​២​-ឈ្មោះ ចាន់ សាន់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​/សង្កាត់​ដូចគ្នា​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)។ ទី​៣​-ឈ្មោះ ទុយ ចំរើន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​រស់នៅ​ភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​រង​របួស​ធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​) ក្រោយ​កើតហេតុ​និង​ទទួល​បាន​ព័ត៌មាន​ លោក​វរសេនីយ៍ត្រី លុយ ណាក់ អធិការ​ស្ដីទី​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កោសល្យវិច័យ​។

លោក​វរសេនីយ៍ត្រី លុយ ណាក់ អធិការ​ស្ដីទី​បាន​បន្ត​ទៀត​ថា ការបង្ក​ហេតុ គឺ​ក្មេងរងគ្រោះ​ទាំង​៣​នាក់​ខាងលើ​បាន​រើស​គ្រាប់​ឡង់​បាន​ហើយ នាំគ្នា​គប់​លេង ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​យ៉ាង​ដូច្នេះ​៕​​នាំ​គ្នា​យក​គ្រាប់​បែក​គប់​លេង ធ្វើ​ឲ្យ​ផ្ទុះ​សូរ​ដូច​រន្ទះ​បាញ់​ខែចេត្រ