តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់



​ភ្នំពេញ​ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​ លោក ឃី ឆៃ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ ដើ​ម្បី​រង់ចាំ​ការវិនិច្ឆ័យ​ទោស​តាម​ក្រោយ។​

​ជនសង្ស័យ​ ឈ្មោះ ពេញ ករ​ណា ហៅ​ពេជ្រ វណ្ណា ហៅ​តឿ អាយុ​២៤ឆ្នាំ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កា​ល​ពី​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ចំណុច​ចេតិយ​ ក្រោយ​វត្ត​វាល​ស្បូវ ផ្លូវលំ ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​២០១៥ ៕​

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់