​រឿង​ពិត​ត្រូវ​ទម្លាយ! ក្រោយ​ចាប់នាង​​ដាក់រថយន្ត​រំលោភ​

ខេត្ត​បន្ទាយ​មានជ័យ ៖ ក្រោយ​រឿងរ៉ាវ​ភ្ញាក់ផ្អើល​នៅ​ផ្សារ​រុង​ក្លឿ​ង ​ករណី​បុរស​ថៃ​បើករថយន្ត​ទៅ​ចាប់​ស្ត្រី​ខ្មែរ​ យក​ទៅ​បង្ខាំង​រំលោភ​នៅ​រី​សត​មួយ​ ក្នុងស្រុក​ខ្ល​ង​ហាត ​ខេត្ត​ស្រះ​កែវ​ ដែល​កន្លង​មក ​បញ្ហា​ខាងលើ​មាន​ប្រភព​ខុសៗ​គ្នា ​​​ប្រភព​ខ្លះ​ថា ​នាង​ត្រូវ​គេ​រំលោភ​បូក​ ​ហើយ​ប្រភព​ខ្លះ​សង្ស័យ​ថា​ នាង​និង​ជនសង្ស័យ​អាច​ត្រូវរ៉ូវ​គ្នា​ មុន​ឡើង​រថយន្ត​ ហើយ​ក៏​​មាន​ប្រភព​ខ្លះ​​ លើក​ឡើងជា​​ច​ម្ង​ល់​ថា​ហេតុ​អ្វី​នាង​ មិនរ​ត់​រក​ការ​អន្តរា​គម​ន៍ឱ្យ​​គេ​ជួយ​ ក្រោយ​ពេល​ឡើង​​លើ​រី​សត​មួយ​ភ្លែត​ រួច​ជនសង្ស័យ​នាំ​ទៅ​ចូល​ហាង​ដើរ​ទិញ​អី​វ៉ា​ន់​ម្យ៉ាង​ សំណេរលើ​របស់​អ្នក​យក​ព័ត៌មាន ​លើក​​មក​ស​រសេរ​ខុស​ៗគ្នា​ទៀត​ ។

រឿង​​ពិត ​ពេល​នេះ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ និង​គ្រួសារ​ទម្លាយ​ពី​ការ​ពិត​ហើយ​​ នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រឹក​​ថ្ងៃ​ទី០៦ ឧសភា​ ២០១៦ ។

ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ឈួ​ន​ ផៃ​លី ​ហៅ​លី​ន ​ឬ​ជ័យ​ សុ​ផ​ន ​អាយុ​២៧​ឆ្នាំ​ និង​ប្តី​ឈ្មោះ​ប៉ា​ង​ ធូ​ ឬ​ធី​ន ​វិ​ធូ​ អាយុ​២៧ឆ្នាំ​ ជាមួយ​កូនប្រុស​អាយុ​6​ឆ្នាំ​ ​អម​ដោយ​ឪ​ពុក​ម្តាយ​ស្ត្រី​រង​គ្រោះ​ ពួក​គាត់​មាន​ទីលំនៅ​ភូមិ​ និង​ឃុំ​កុយ​ម៉ែ​ង​ ស្រុក​មង្គល​បូ​រី ​ខេត្តបន្ទាយមានជ័យ​ បាន​មក​​តាម​ការ​អញ្ជើញ​របស់​សមត្ថកិច្ច​ ដើម្បី​សាកសួរ​ចង់​ដឹង​ ពី​ការ​ពិត​នៃ​​ដំណើររឿង​ខាងលើ​ ។

បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ថា​ ខ្លួន​ជា​កម្មករ​ដឹក​ជញ្ជូនអី​វ៉ា​ន់​​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឱ្យ​​គេ​ ។ ចំណែក​ប្រពន្ធ​ជា​អ្នកលក់​ប្រហិត​ និង​ភេសជ្ជៈ​ចល័ត​ ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ​។ ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​ បុរស​រូប​នេះ​​និយាយ​ថា​ ហេតុ​ការណ៍ ​គេ​ចាប់​ពង្រត់​ប្រពន្ធ​ដាក់​រថ​យន្ត​នោះ​ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល០៧​យប់​ថ្ងៃ​ទី​០៣ ឧសភា​ កន្លងមក។

ដោយ​ថ្ងៃ​នោះ​ ខ្លួន​ជាប់​រវល់​ដឹក​ជញ្ជូន​អី​​វ៉ា​ន់​ឱ្យ​​គេ​នៅ​កន្លែង​ផ្សេង ​មិន​បានដឹង​​និង​ឃើញ​ហេតុ​ការ​ណ៍​ផ្ទាល់​ភ្នែក​ទេ ​។ បុរស​នេះ​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ហាក់​មាន​ប្រផ្នូល​អាក្រក់ ​ដឹង​ជា​មុន ​គឺ​បាន​ញាក់ភ្នែក​ជា​ច្រើន​ដង ដោយ​មិន​ចាប់​អារ​ម្ម​ណ៍ ក៏​​វិល​ត្រឡប់​ទៅ​បន្ទប់​​ជួល​ ក្នុង​ផ្សារ​រុង​ក្លឿ​ ហើយ​ពេល​កំពុង​លាង​ឆ្នាំង​​ដាំបាយ​ ស្រាប់តែ​បងប្រុស​បង្កើត​ឈ្មោះ​ប៉ា​ង​ វាសនា​ អាយុ​៣៩ឆ្នាំ ​ជា​កម្មករ​នៅ​ផ្សារ​រុង​ក្លឿ​ដែរ​នោះ​ បាន​ទូរស័ព្ទ​ប្រាប់​ថា​ ប្រពន្ធ​ឯង​ត្រូវ​គេ​ចាប់​​ដាក់​រថយន្ត​ទៅ​បាត់​ហើយ​ ។

បុរស​ខាងលើ​បន្ត​ថា​ ភ្លាម​នោះ​ខ្លួន​ទៅ​តាម​រក​មើល​ដល់​កន្លែង​ធ្លាប់​​លក់ ​ស្រាប់តែ​មាន​អ្នកស្រុក​គេ​ប្រាប់​ថា​ គេ​ចាប់​ប្រពន្ធ​ដាក់​រថយន្ត​ទៅ​បាត់​មែន ​ដោយ​នាង​ស្រែក​ឱ្យ​គេឯង​ជួយ​ដែរ ​តែ​ជួយ​មិន​ទាន់​ ។ បុរស​រូប​នេះ​បន្ត​ថា ​ក្រោយ​ដឹង​ថា ​ប្រពន្ធ​ត្រូវ​​គេ​ចាប់​ដាក់​រថយន្ត​ខ្លួន ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ថៃ ​តាម​ស្កាត់រក​រថយន្ត ​និងចាប់​​ជនសង្ស័យ​ ។

ពាក់ព័ន្ធ​ពាក្យ​ច​ចាម​អារ៉ាម​​ថា ​បុរស​សង្ស័យ​ជា​ជនជាតិ​ថៃ​ ធ្លាប់​លួច​ស្រឡាញ់​ស្ត្រី​រង​គ្រោះ ​រហូត​ទ្រាំ​អត់​ស្រឡាញ់​មិន​បាន​ ព្រោះតែ​នាង​មានមុខ​ស្អាត​នោះ​ ត្រូវ​បុរស​ជា​ប្តី​ទម្លាយ​ថា​ ខ្លួន​ធ្លាប់​ដឹង​ខ្លះ​ៗ​ដែរ ​គឺ​បុរស​ជនជាតិ​ថៃ​នោះ​ ជា​ជាង​កាត់​កញ្ចក់​នៅ​ស្រុក​អារញ្ញ​ហើយ​ប្រពន្ធ​ខ្លួន​ ក៏​ធ្លាប់​ទៅ​មក​​លក់​ប្រហិត ​និង​ភេសជ្ជៈ​នៅ​ទីនោះ​ ។

បុរស​នេះ​បន្ត​ថា​ ជនជាតិ​ថៃ​នោះ​ធ្លាប់​សួរ​ប្រពន្ធ​ខ្លួន​ថា​ តើ​មាន​ប្តី​និង​កូន​ឬ​នៅ? ​គ្រានោះ​​ប្រពន្ធ​ខ្លួន​ឆ្លើយ​តប​ថា ​មាន​ប្តី​និង​កូន​ហើយ​តែ​បុរស​ថៃ​នោះ​តប​វិញ​ថា បើ​ទោះជា​នាង​មាន​ប្តី​និង​កូន​ ក៏​​គេ​នៅ​តែ​ស្រឡាញ់​ដែរ​ ។ បុរស​នេះ​បន្ត​ថា ​ក្រោយ​ពី​ទីតាំង​ម៉ៅ​ការ​ដាក់​កញ្ចក់​ឲ្យ​គេ​​នៅ​ស្រុក​អារញ្ញ​នោះ​ ជនសង្ស័យ​កសាង​រួចរាល់​ប្រពន្ធ​របស់​ខ្លួន ​មិន​បាន​ទៅ​លក់​ទីនោះ​ទៀត​ទេ​ គឺ​លក់​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​វិញ​ ។

បុរស​ជា​ប្តី​បន្ត​ថា ​មុន​ពិធី​បុណ្យចូលឆ្នាំ​ ខ្លួន​និង​ក្រុម​គ្រួសារ​ផ្អាក​លក់​ និង​ធ្វើ​ជា​កម្មករ​នៅ​ផ្សារ​រុង​ក្លឿ​មួយ​រយៈ​​ បាន​មក​លំនៅ​ឋាន​ហើយ​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​ នៅ​ឯ​ខេត្ត​តាកែ​ (​ស្រុក​ខាង​ប្តី​) ។ ​លុះ​​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ចប់ នាំ​គ្នា​ចូល​ទៅ​ផ្សារ​រុ​ក្លឿ​វិញ​ស្រាប់​តែ​បុរស​ថៃ​នោះ​ បើករថយន្ត​មក​សួ​រថា ​រវល់​ទៅ​ណា​បាត់​យូរ​ម្ល៉េះ គេ​ខំ​តាម​រក ​។ មិនតែប៉ុណ្ណោះ​ មុន​កើតហេតុ​ ជនសង្ស័យ​ហាក់​មក​ឃ្លាំមើល​ស្ត្រី​ រង​គ្រោះជា​ញឹកញយ​ ។ លុះ​ថ្ងៃ​កើតហេតុ​ គេ​បើករថយន្ត​មក​លេង​ ហើយ​កុម្ម៉ង់​​ទិញ​ទឹក​សុទ្ធ​មួយ​ដប​ ពេល​នាង​យក​ទឹក​ទៅ​ឲ្យ​ ស្រាប់តែ​គេ​ចាប់ដៃ​អូស​ឡើង​រថយន្ត​ដោយ​មាន​មនុស្ស​២នាក់​ផ្សេង​ទៀត​ ម្នាក់​យកដៃ​ខ្ទប់មាត់​ និង​ម្នាក់​ចាប់​ត្រកង​ជើង​ញាត់​ចូល​រថយន្ត​ដឹក​ចេញ​ទៅ​បាត់​ ។

ឈុ​ន​ ផៃ​លី​ ហៅ​លី​ន​ ឬ​ជ័យ​ សុ​ផ​ន ​ក្រោយ​ចេញពី​បន្ទប់​សួរនាំ​ របស់​សមត្ថកិច្ច​បាន​និយាយ​ថា​ ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ ​នាង​ត្រូវ​​គេ​ចាប់បង្ខំ ​ចូល​រថយន្ត​មែន​ តែ​នាង​ថា​ពាក្យ​ច​ចាម​អារាម​រឿង​រំលោភ​បូក​ មិនមែន​ជា​ការ​ពិត​ទេ​ គឺ​1​និង​1​តែ​ប៉ុណ្ណោះ​ ។ ហើយ​ថា បើ​នាង​មិន​សម្របសម្រួល​ តាម​ស្ថាន​ការ​ណ៍ ​នាង​ខ្លាច​គេ​សម្លាប់​បំ​បិត​មាត់ ​ព្រោះ​ពេល​មុន​ទៅ​ដល់​រី​សត ​ក្នុងស្រុក​ខ្ល​ង​ហាត​នោះ​​ គេ​ដឹក​នាង​កាត់​តាម​ចំការ​អំពៅ​ផ្លូវលំ​រហូត​ ។

នាង​ថា​ ជនសង្ស័យ​២​នាក់​ទៀត​ ត្រូវ​ជនសង្ស័យឱ្យ​​ចុះ​ពី​រថយន្ត​ នៅ​ពេល​ចាកចេញ​ឆ្ងាយ​ពី​ផ្សារ​រុង​ក្លឿ​ ។ ស្ត្រី​ខាងលើ​ មិន​លម្អិត​រឿង​វែង​ឆ្ងាយ​ទេ ​ប៉ុន្តែ​ប្រាប់​ប្តី​ថា ​កាល​នៅ​រី​សត​នោះ ​ក្រោយ​ពី​គេ​រំលោភ​ម្តង​ គេ​នាំ​ទៅ​ទិញ​សម្ភារ និង​ទ្រនាប់ជើង​ឱ្យ ​ក្នុង​ហាង​មួយ​មិន​ហ៊ាន​​ប្តឹង​ទេ ​ព្រោះ​ហាង​នោះ​មាន​តែ​ស្ត្រី​ម្នាក់​​គត់​ ។

គ្រួសារ​រង​គ្រោះ​និយាយ​ថា​ បុរស២​នាក់​​ដែល​ទៅ​ជាមួយ​ជនសង្ស័យ​ ចាប់​នាង​ដាក់​រថយន្ត​ជា​ជនជាតិ​ខ្មែរ ​ធ្វើការ​ជាមួយ​ជនសង្ស័យ​តែ​ថា​ ពួក​ខ្លួន​មិន​ប្តឹង​ជន​ទាំង២​នាក់​នោះ​ទេ​ ។ គ្រួសារ​នេះ​បញ្ជាក់​ថា ​ក្នុង​បណ្តឹង ​ពួក​ខ្លួន​ទាមទារ​សំណង​ដំបូង​៥​សែន​បាត​ តែ​ជន​សង្ស័យ​​សុំ​បញ្ចុះ​ត្រឹម​១​សែន​បាត​ ពេល​អត់​ព្រម​តថ្លៃ​គ្នា​​សា​ថ្មី​ដោយ​ទារ​៤សែន​បាត ជនសង្ស័យ​សុំ​ឱ្យ៣​សែនបាត ​តែ​សុំ​បង់​រំលស់​ព្រោះ​គ្មាន​​ប្រាក់សុទ្ធ​ ។ ទីបំផុត​​ខាង​រង​គ្រោះ​នៅ​តែ​មិន​ព្រម​ ក៏​ត្រូវរ៉ូវ​គ្នា​ត្រឹម​​ប្រាក់​២​សែន​បាត ​ដោយ​ភាគី​រង​គ្រោះ​បញ្ជាក់​ថា​ សមត្ថ​កិច្ច​ថៃ​ ទុក​ពេល​ឱ្យ​​សាច់ញាតិ​ជនសង្ស័យ​ រក​ប្រាក់​មក​ឱ្យ​​ជន​រង​គ្រោះ ​មិនឱ្យ​​ហួស​ពី​រយៈពេល​២ខែ​ឡើយ​ ។

យ៉ាងណា​ក៏​​ដោយ ​ជុំវិញ​បញ្ហា​នេះ ​លោក​ប៊ុ​ន ​សុខ​វិបុល អគ្គ​​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ ​បាន​សរ​សេរ​ក្នុង​ប្រព័ន្ធ​

វ៉ស​អាប់​ថា ​ខាង​លោក​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ​ ចាត់វិធាន​ការ​លើ​ជនសង្ស័យ​ឱ្យបាន​ត្រឹមត្រូវ​ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​រឿង​ពិត​ត្រូវ​ទម្លាយ! ក្រោយ​ចាប់នាង​​ដាក់រថយន្ត​រំលោភ​

​រឿង​ពិត​ត្រូវ​ទម្លាយ! ក្រោយ​ចាប់នាង​​ដាក់រថយន្ត​រំលោភ​