ទៅ​ឃ្វាលគោ ឃើញ​គ្រាប់​នាំគ្នា​យកមក​បោក​លេង ផ្ទុះ​ស្លាប់​២​របួសធ្ងន់​១​នាក់​

ឧ​ត្ត​រ​មានជ័យ:
 ក្មេងប្រុស​៣​នាក់​ដើរ​ឃ្វាលគោ នៅ​វាលស្រែ​ប្រទះឃើញ​គ្រាប់ យកមក​បោក​លេងបណ្តាល​ឲ្យ​ផ្ទុះ​កក្រើក​ដី និង​ស្លាប់​ខ្ទេច​ដៃ ជើង​និង​ខ្លួន​២​នាក់ យ៉ាងអាណោចអាធម៌ និង​ក្មេងប្រុស​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ត្រូវបានបញ្ជូនទៅ​​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង ប្រហែល​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​វាលស្រែ​ខាងកើត ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ។​

​ក្មេងរងគ្រោះ​ទាំង​៣​នាក់​ទី​១-​ឈ្មោះ សៀង លី ភេទ​ប្រុស អាយុ​១២​ឆ្នាំ រ​(​ស្លាប់​នៅកន្លែងកើតហេតុ​)​។ ទី​២-​ឈ្មោះ ចាន់ សាន់ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ (​ស្លាប់​នៅកន្លែងកើតហេតុ​) ។​និង​ទី​៣ ឈ្មោះ ទុយ ចំរើន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​របួសធ្ងន់បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​)  ក្មេង​ទាំង​៣ រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់​-ក្រុង​សំរោង​ជាមួយគ្នា​។​

​មុនពេល​កើតហេតុ មាន​ក្មេងឃ្វាលគោ​៣​នាក់ ដឹកគោ​ទៅ​ឃ្វាល​នៅ​វាលស្រែ ក៏ប្រទះឃើញ​គ្រាប់ មិន​ស្គាល់​ម៉ាក សល់​ពី​សម័យ​សង្គ្រាម​ យកមក​បោក​លេងបណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ មនុស្ស​២​នាក់ និង​របួសធ្ងន់​ម្នាក់​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាក់​ព័ន្ធ​បាន​ចេញទៅ​អន្តរាគមន៍ និង​បញ្ជូនអ្នករងរបួស​ធ្ងន់​ទៅ​មន្ទីរពេទ្យ​។ ចំណែក​សព​ត្រូវ បាន​​ប្រគល់ជូន​ឪពុកម្តាយយកមក​ចាត់ចែង​ធ្វើបុណ្យ​៕R