នារី​វ័យ​២០​ឆ្នាំ​ម្នាក់ មាន​បញ្ហា​ផ្លូវចិត្ត ចងក​សម្លាប់ខ្លួន ចោល​ឪពុកម្តាយ​

បាត់ដំបង:
នារី​វ័យ​២០​ឆ្នាំ​ម្នាក់ មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ មិនអាច​ដោះស្រាយ​បានគិត​ខ្លី ចងកធ្វើអត្តឃាត​ចោល​ឪពុកម្តាយ ទាំង​វ័យក្មេង​។​

​ការ​អ្វើ​អត្តឃាត និង​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​ត្រង់ចំណុច​ក្រុមទី​១២ ភូមិ​អណ្តូង​​ចេញ សង្កាត់​អូរ​ចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។​

​នារី​វ័យក្មេង​ដែល​គិត​ខ្លី ចងក​ធ្វើអត្តឃាត​មានឈ្មោះ សុជាតា ភេទ​ស្រី​អាយុ​២០​ឆ្នាំរស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​លើស​។ ក្រោយពី​មាន​​ករណីនេះ​កើតឡើង​ភ្លាម កម្លាំងសមត្ថកិច្ច មូលដ្ឋាន​និង​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​សាកសពរួច​បាន​សន្និដ្ឋានថា​ពិតជា​​ចងក​ធ្វើ​អត​ឃាត​សម្លាប់ខ្លួន​មែន ដោយសារ​នាងមាន​បញ្ហា​ផ្លូវចិត្ត​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យតាម​ប្រ​​ពៃ​ណី​៕R​

នារី​វ័យ​២០​ឆ្នាំ​ម្នាក់ មាន​បញ្ហា​ផ្លូវចិត្ត ចងក​សម្លាប់ខ្លួន ចោល​ឪពុកម្តាយ​