​បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ ដោយសារតែ​វាយ កញ្ចក់​ផ្ទះ​គេ​បែក​

តាកែវ:
បុរស​ម្នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ ដោយសារ តែ​បុរស​នោះ ស្រវឹងស្រា ហើយ​បាន​វាយដំ​ជញ្ជាំង​ផ្ទះ​គេ បណ្ដាលអោយ​បែក​កញ្ចក់ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៩ នៅ​ភូមិ​ព្រៃក្តី ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់ បានអោយដឹងថា ជនជាប់ចោទ ឈ្មោះ សំ វិសាល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្របីព្រៃ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​យក​ដុំថ្ម ទៅ​វាយ​ជញ្ជាំង និង​កញ្ចក់​ផ្ទះ របស់​ជនរងគ្រោះ ឈ្មោះ ង៉ែត ឆេង ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្ដាលអោយ​បែក​កញ្ចក់ទ្វារ ចំនួន​២​ផ្ទាំង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​វាយ​កញ្ចក់​ផ្ទះ របស់​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារតែ​គេ​ស្រវឹងស្រា ហើយ​គុំ​គួ​ន​នឹង​ជនរងគ្រោះ ដែលជា​ម្ដាយក្មេក ដែល​អោយ​កូនស្រី លែងលះ​រូបគេ ៕V

​បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ ដោយសារតែ​វាយ កញ្ចក់​ផ្ទះ​គេ​បែក​