West Ham ត្រៀមលុយ ៣១.៥លានផោនទិញខ្សែប្រយុទ្ធរបស់ Marseille

ញញួរធំ West Ham United បានដាក់សំណើរជាទឹកប្រាក់ ៤០លានអឺរ៉ូ (៣១លានផោន) សម្រាប់ទិញយកកីឡាករ Michy Batshuayi ពីក្លិបបារាំង Marseille ប៉ុន្តែត្រូវប្រឈមនឹងការប្រជែងពីក្លិបសេះបង្កង់ Juventus ក្នុងការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិច នារដូវក្តៅនេះ។
Michy-Batshuayi
ក្រុមរបស់លោក Slaven Bilic នេះទន្ទឹងរង់ចាំការចង់បានកីឡាករវ័យ ២២ឆ្នាំនេះជាយូរមកហើយ ដែលកីឡាករនេះរកគ្រាប់បាល់បាន ១៦គ្រាប់ឲ្យ Marseille នៅរដូវកាលនេះ ទោះបីជាក្លិបកំពុងត្រដាប់ត្រដួលនៅក្បែរបាតតារាងលីកលំដាប់កំពូលរបស់បារាំង Ligue 1 យ៉ាងណាក្តី។ West Ham ធ្លាប់តាមទិញកីឡាករនេះម្តងរួចមកហើយ កាលពីខែ មករា ប៉ុន្តែមិនបានសម្រេច ដោយសារកីឡាករនេះមិនទាន់ចង់ចេញពីក្លិប រហូតដល់ចប់រដូវកាលនេះ។

បច្ចុប្បន្ន ពួកគេបានត្រលប់មកម្តងទៀតជាមួយនិងការដាក់តម្លៃមួយខ្ពស់ ដែលបំបែកកំណត់ត្រាការផ្ទេរនៅក្នុងក្លិប ហើយរង់ចាំថាតើ គេនឹងទទួលយកឬទេ។
ទោះបីជា Batshuayi បានទទូចកាលពីសប្តាហ៍មុនថា រូបគេចង់បន្តនៅប្រទេសបារាំង ប៉ុន្តែក្លិប Marseille នៅតែចង់លក់ខ្សែប្រយុទ្ធនេះ ដែលក្លិបទិញក្នុងតម្លៃខ្លួនតែ ៤.៨លានផោន ពីក្លិប Standard Liege កាលពីឆ្នាំ ២០១។

កិច្ចព្រមព្រៀងណាមួយ ទំនងជានឹងត្រូវបញ្ចប់ នៅមុនចុងខែនេះ ដោយកីឡាករនេះសង្ឃឹមថា នឹងត្រូវបានជ្រើសរើសដោយគ្រូបង្វឹកជម្រើសជាតិប៊ែលហ្សិច គឺលោក Marc Wilmots សម្រាប់ការប្រកួត Euro 2016 នាសប្តាហ៍បន្ទាប់។

សេះបង្កង់ Juventus បានបង្ហាញថា ពួកគេមានបំណងចង់ប្រជែងជាមួយ West Ham ខណៈដែលកីឡាករ Alvaro Morata ទំនងជាត្រូវលក់ទៅក្លិប Real Madrid វិញនិងជាគោលដៅសំខាន់ផងដែរសម្រាប់ក្លិប Chelsea ផងដែរ៕