ប្រជាពលរដ្ឋរងគ្រោះ សូមអំពាវនាវដល់អភិបាលរាជធានីភ្នំពេញ អន្តរាគមន៍បញ្ឈប់ការដ្ឋានសំណង់មួយបុកគ្រឹះ ក្បែរផ្ទះរបស់គាត់ ធ្វើឲ្យប្រេះជញ្ជាំងផ្ទះស្ទើរគ្រប់កន្លែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ​ ការដ្ឋានសំណង់មួយកន្លែង ដែលគេ​ដឹងថាជារបស់​កូនប្រុស​លោកលោក​ឧត្តមសេនី​យ៍ ខ្វាន់ សៀម បានចាប់​ផ្តើមការ​ដ្ឋាន​សំណង់របស់​ខ្លួនសារ​ជាថ្មី ដោយធ្វើការបុកគ្រឹះ​បណ្តាល​ឲ្យផ្ទះបង​ប្អូនប្រជា​ពលរដ្ឋ នៅក្បែរនោះ​ទទួលរងនូវការ​ខូចខាត​​ប្រេះជញ្ជាំង​ស្ទើរគ្រប់កន្លែង និងធ្នឹមផងដែរ។ ម្ចាស់ផ្ទះដែលកំពុងទទួលនូវការភ័យខ្លាច សូមអំពាវ​នាវដល់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ ជួយចាត់អា​ជ្ញាធរ​មានសមត្ថកិច្ច ខណ្ឌ ឬក្រុង មកចុះឃាត់​ការដ្ឋាន​សំណង់​មួយនេះផង បើសិនមិន​ដូច្នេះទេ ពួកគាត់នឹងមិនអាចរស់​នៅក្នុងផ្ទះ​របស់ពួក​គាត់បានទៀតទេ ដោយសារផ្ទះ​បានទទួលរង​នូវការខូចខាត​យ៉ាងខ្លាំង។ ពាក់ព័ន្ធនឹងករណីនេះ លោក ថេង សុថុល អភិបាលរង​ខណ្ឌសែនសុខ បានថ្លែងប្រាប់​តាមទូរស័ព្ទថា លោក​នឹងចុះពិនិត្យ មើលការដ្ឋាន​សំណង់មួយនេះ  ប្រសិនបើ​នៅតែរឹងរូស​បន្តធ្វើទៀត លោកនឹង​រឹបអូស​សម្ភារៈ​សំណង់យក​មកទុក​ជាបណ្តោះ​អាសន្ន រង់ចាំការ​ដោះស្រាយ ដើម្បីបញ្ចប់​ទំនាស់​សិនទើប​អាច​សាងសង់បាន។ កូនឧត្តមសេនីយ៍ ខ្វាន់ សៀម ត្រូវបានគេដឹងថាមានឈ្មោះ សឹង សុជាលី និងប្ដីឈ្មោះ ហ៊ីង ពៅ។ ចំណែកប្រ​ជាពលរដ្ឋ ដែលរងគ្រោះដោយ​សំណង់​នោះមាន​២គ្រួសារ ទី១. ឈ្មោះ លោក ព្រហ្ម ធុជថាន្នី ម្ចាស់ផ្ទះលេខ៨៤២E និងទី២. ឈ្មោះ លោក […]