​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ពី​៣​ទៅ​៤​ខែ តើ​អ្នក​គួរតែ​អប់រំ​កូន​ក្នុង​ផ្ទៃ​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ពី​៣​ទៅ​៤​ខែ តើ​អ្នក​គួរតែ​អប់រំ​កូន​ក្នុង​ផ្ទៃ​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​៣​ទៅ​៤​ខែ​ឡើង​ទៅ អ្នក​អាច​ស្វែងរក​វិធី​មួយចំនួន​ដើម្បី​អប់រំ​កូន​ក្នុង​ផ្ទៃ​ឲ្យបាន​ល្អ និង​មាន​ច​រឹត​ល្អ​។ ដូចនេះ​តើ​អ្នក​គួរតែ​ធ្វើ​អ្វី​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ អ្នក​អាច​ស្តាប់​ចម្រៀង ឬ​បន្ទោរ​តាម​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​។ ក្នុងនាម​ជា​ស្វាមី អ្នក​អាច​មូល​ក្រដាស​កាសែត​ឲ្យ​ដូចជា​រាង​ពិល រួច​អ្នក​អាច​ដាក់​ជិត​ពោះ​ប្រពន្ធ​អ្នក រួច​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ ឬ​អ្នក​អាច​សូត្រ​កំណាព្យ​មួយ​ចំនួន​ឲ្យ​កូន​ស្តាប់​ក៏​បាន​ដែរ​។

ជាងនេះទៅទៀត​នៅពេលនេះ​អ្នក​ក៏​អាច​មើលសៀវភៅ​មួយចំនួន​ជាមួយ​ស្វាមី​អ្នក​ដែរ ដើម្បី​បង្កើន​បរិយាកាស​គ្រួសារឲ្យ​មានភាព​រីករាយ និង​សុភមង្គល នោះ​វា​នឹង​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​អាច​លូតលាស់​បានល្អ ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ទាំងពីរ​មាន​មនោសញ្ចេតនា​ល្អ​ផង​ដែ​រ​។ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​មួយចំនួន​ដែល​មាន​ប្រូតេអ៊ីន កាលស្យូម វីតាមីន និង​សារធាតុចិញ្ចឹម​មួយចំនួន ព្រោះ​វា​ជា​ដំណាក់កាល​ដែល​កូន​ត្រូវការ​សារធាតុ​ទាំងនេះ​ដើម្បី​លូតលាស់​បានល្អ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។