ប្រជាពលរដ្ឋ​ដែល​សម្រាល​កូនខ្ចី​ អរគុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​

ប្រជាពលរដ្ឋ​ដែល​សម្រាល​កូនខ្ចី​ អរគុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​មក​សម្រាល​កូនខ្ចី​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ របស់​ខណ្ឌ​ព្រែក​ព្នៅ​បាន​លើក​ម្រាមដៃ​១០​សំពះ​អរគុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែល​បាន​ជួយសង្គ្រោះ​ពួកគាត់ ដែល​កំពុង​ជួប​ការលំបាក​ទាន់ពេលវេលា តាមរយៈ​លោក​ សុខ សម្បតិ ប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ។

ក្នុង​ការ​ជួប​សំណេះសំណាល និង​ចែក​ជូន​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ របស់​ខណ្ឌ​ព្រែក​ព្នៅ​នេះ ​លោក​ សុខ សម្បតិ ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខ​បងប្អូន​ទាំងអស់​នៅទីនេះ​។​

លោក​បន្ត​ថា ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ កន្លងមក​ ទីណា​មានការ​លំបាក ទីនោះ​គឺ​តែងតែ​មាន​កាកបាទក្រហម​តាម​ជួយ​ជានិច្ច។

ពេល​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល បាន​ខិតខំ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ចំពោះ​ប្រជាពលរដ្ឋ ទូទៅ​ ដោយ​មិន​ប្រកាន់​ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ ហើយ​នេះ​គឺជា​ក្តី​កង្វល់​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ ដោយ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ នៅ​ក្នុង​ភូមិ​ ឬ សង្កាត់ ​និង​ខណ្ឌ​ ដែល​អាជ្ញាធរ​មិន​បាន​ដឹង​នោះ​ឡើយ។
ក្នុង​ឱកាស​នោះ​ដែរ ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ ដែល​សម្រាលកូន​ខ្ចី​កាលពី​យប់​ថ្ងៃ​ទី​៤ ខែ​ឧសភា និង​មួយ​គ្រួសារ​ទៀត​ដែល​មក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ​នេះ បាន​លើកដៃ​សំពះ​ដឹងគុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​បាន​ជួយសង្គ្រោះ​ពួកគាត់​ដែល​កំពុង​ជួប​ការ​លំបាក​ទាន់ពេលវេលា​បែបនេះ​។ និង​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​នូវ​ការ​លំបាក ពិសេស​នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​បែបនេះ។

ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ បាន​លើកដៃ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ដែល​ថែរក្សា​ព្រះរាជាណា​ចក្រ​កម្ពុជា ជួយ​ថែរក្សា​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បុត្រា បុត្រី ព្រមទាំង​ចៅៗ ​សូម​ទទួល​បាន​នៅ​សេចក្ដី​សុខ​គ្រប់ពេលវេលា និង​ឈ្នះ​អស់​ពួក​មា​ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​​កាន់តែ​មានការ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​។

គួរ​បញ្ជាក់ថា​ អំណោយ​កាកបាទក្រហម​ដែល​យក​ទៅ​ចែក​ជូន​នាពេលនោះ​រួមមាន ក្នុង​១​គ្រួសារ​ទទួល​បាន​មី​១​កេះ​ អង្ករ​៣០​គីឡូក្រាម ក្រមា​១ ​ម៉ុង​១​ ភួយ​១​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​១​យួរ​ ត្រីខ​១​យួរ​ព្រមទាំង​ថវិកា​សរុប​១០០.០០០​រៀល​ផង​ដែរ​៕
ប្រជាពលរដ្ឋ​ដែល​សម្រាល​កូនខ្ចី​ អរគុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​
ប្រជាពលរដ្ឋ​ដែល​សម្រាល​កូនខ្ចី​ អរគុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​