ក្មេង​ប្រុស​ស្រី​២​នាក់​លង់ទឹក​​ក្នុង​រណ្ដៅ​ស្លាប់​ទាំង​២​នាក់​គួរ​ឲ្យ​សង្វេគ​

ក្មេង​ប្រុស​ស្រី​២​នាក់​លង់ទឹក​​ក្នុង​រណ្ដៅ​ស្លាប់​ទាំង​២​នាក់​គួរ​ឲ្យ​សង្វេគ​



បន្ទាយមានជ័យ ៖ ​ករណី​ក្មេង​ប្រុស ស្រី២​នាក់​បាន​នាំគ្នា​ទៅ​ងូតទឹក​ក្នុង​រណ្ដៅ ដែល​គេ​កាយ​ធ្វើ​ផ្លូវ​នៅ​ជិត​ផ្ទះ ​បាន​លង់ទឹក​ស្លាប់​ទាំង​២​នាក់ ​គួរ​ឲ្យ​សង្វេគ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៥​ ខែឧសភា ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ សិលា​ខ្មែរ ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អូរជ្រៅ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មានឈ្មោះ ឌឹ​ម ឌូ​ណា ភេទ​ស្រី អាយុ​៧​ឆ្នាំ ឪពុក​ឈ្មោះ ឡា​ច រិទ្ធី អាយុ​៣៦​ឆ្នាំ ម្ដាយ​ឈ្មោះ លន់ ស្រី​ពៅ អាយុ​២៨​ឆ្នាំ​ និង​ឈ្មោះ ផល រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ឪពុក​ឈ្មោះ ប្រឹម ព្រឿ​យ អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ រុំ សុភ័ក្ត្រ អាយុ​២៣​ឆ្នាំ។ អ្នក​ទាំង​អស់​គ្នា​ មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ​។ មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ក្មេង​ទាំងពីរ​នាក់​បាន​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​នៅ​ក្នុង​រណ្ដៅ​ចិន​កាយ ​ធ្វើ​ផ្លូវ ​ដែល​មាន​ជម្រៅ​ប្រហែល​១​ម៉ែត្រ​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​៣០០​ម៉ែត្រ​ ដោយសារតែ​ទាំង​២​នាក់​នោះ ​មិន​ចេះ​ហែល​ទឹក ​ទើប​បណ្ដាល​ឲ្យ​ក្មេង​ទាំងពីរ​នាក់​លង់ទឹក​ស្លាប់​តែ​ម្ដង​។ ក្រោយពី​កើតហេតុ​រួច​ ទើប​ម្ដាយ​ឪពុក​ក្មេង​ទាំង​២​នាក់​ បាន​ដឹង​ទើបរត់​ទៅ​ចុះ​ស្រង់​កូន​យក​មក​ផ្ទះ​។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើ​កោសលវិច័យ​រួចមក​ គ្មាន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ឡើយ​សព​ក្មេង​ប្រុស​ស្រី​ទាំងពីរ​នាក់ ​ចំណែក​ឯ​សព​ត្រូវ​បាន​ឪពុក​ម្ដាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​រៀងខ្លួន​៕