សកម្មភាព​ចុះ​ចែក​ទឹក​ស្អាត ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ នៅ​ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ

សកម្មភាព​ចុះ​ចែក​ទឹក​ស្អាត ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ នៅ​ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ

សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៦​ លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបា​ល​ខេត្ត លោក​ឧត្តមសេនីយ៍​ទោ ស៊ុន គឹម​ថៃ មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤ លោក​ឧត្តមសេនីយ៍​ត្រី ស៊ិន ភ​ត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប អមដំណើរ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ស្រុ​ក អាជ្ញាធរ​ស្រុក មន្ត្រីរាជការ អាជ្ញាធរ​ឃុំ កម្លាំង​សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ បាន​នាំ​យក​ទឹក​ស្អាត​ចំនួន​៦​រថយន្ត​ចំណុះ​៣​ម៉ឺន​លីត្រ ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចំនួន​៣​ភូមិ ក្នុង​ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប។

តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាន​ឲ្យ​ដឹង​ថា ការ​បម្រែបម្រួល​អាកាសធាតុ​នេះ បាន​ធ្វើ​ឲ្យ​បណ្ដា​ស្ទឹង​អូរ​ត្រពាំង​ និង​អណ្ដូង ​ត្រូវ​គោក​រីង​ខះទឹក​អស់ ដែល​បណ្ដាលមកពី​ភាព​រាំង​ស្ងួត​បាន​អូស​បន្លាយ​ពុំ​មាន​ភ្លៀង​ធ្លាក់​ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ក្រុម​គ្រួសារ នៅ​ឃុំ​ចា​ឈូក ចំនួន​៣​ភូមិ ស្មើ ៥៣៣​គ្រួសារ។ ក្នុង​នោះ​លោក​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អាជ្ញាធរ​ខេត្ត ​និង​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ក៏​ដូច​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀម​រា​ប​ ដែល​បាន​ផ្តល់​រថយន្ត​ដឹក​ទឹក​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក​អង្គរជុំ ឲ្យ​បាន​ប្រើប្រាស់​ប្រ​ចាំ​ថ្ងៃ។​

មានប្រសាសន៍​នោះ​ក្នុងនាម​លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ពៅ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​បាន​ធ្វើ​ឲ្យ​ចរន្ត​កម្ដៅ​មានការ​កើនឡើង គឺ​មិនមែន​តែ​នៅ​ខេត្តសៀមរាប ​ឬ​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​នោះ​ទេ គឺ​មាន​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ក៏បាន​ជួប​នូវ​គ្រោះថ្នាក់​បាតុភូត​ធម្មជាតិ​ផង​ដែរ​។ ឯកឧត្តម​​ក៏បាន​លើក​ផង​ដែរ​ថា ជុំវិញ​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន​ក្នុង​ខេត្តសៀមរាប​ខ្វះ​ទឹក ដោយ​ស្រះ បឹង ត្រពាំង ស្ទឹង​ អណ្ដូង​របស់​បងប្អូន​គោក​ហួតហែង​អស់ ​បើ​ផ្អែក​តាម​អ្នកបច្ចេកទេស គឺ​បណ្ដាលមកពី​បម្រែបម្រួល​អាកាសធាតុ​ និង​ភាពរាំងស្ងួត​អូស​បន្លាយ​ពេល​យូរ ដោយ​របាយ​ទឹកភ្លៀង​នា​ឆ្នាំ​២០១៥​ក៏​មាន​ចំនួន​តិច​ជាង​ឆ្នាំ​កន្លង​មក។

លោក ពៅ ពិសិដ្ឋ​ ក៏បាន​បន្ត​ទៀត​ថា ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នេះ​ មិន​មានតែ​ក្នុង​ខេត្តសៀមរាប​ប៉ុ​ណ្ណោះ​ទេ តាម​បណ្ដា​ខេត្ត​មួយចំនួន ​ក៏​មាន​ការ​ខ្វះខាត​ផង​ដែរ ​ហើយ​ខេត្តសៀមរាប ​ក៏​មាន​ក្រុង​-ស្រុ​ក​មួយចំនួន ដែល​កំពុង​រង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ តែ​ក្នុងស្រុក​ទាំងនោះ​មិនមែន​ខ្វះ​ទាំងអស់​នោះ​ទេ គឺ​ខ្វះ​ដោយ​កន្លែងៗ​។ ដោយ​បញ្ហា​ទាំង​នេះ​ហើយ ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​កិច្ច​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដាក់​នូវ​បទបញ្ជា​ដល់​គ្រប់​អាជ្ញាធរ​ខេត្ត កងកម្លាំង​ប្រ​ដាប់អាវុធ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​យកចិត្តទុកដាក់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​ជួប​ការ​ខ្វះខាត​ទឹក​បរិភោគ និង ប្រើប្រាស់​ប្រចាំថ្ងៃ ដោយ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ដោយ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ឡើយ។ ហើយ​ការ​ផ្តល់​ទឹក​នេះ​ ក៏​មិនបាន​ប្រកាន់​នូវ​បក្ខ​ពួ​ក​ ពណ៌ ​សម្បុរ ​សាសនា​ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ក្នុង​នោះ​លោក​ក៏បាន​គូស​បញ្ជាក់​ថា ​ទឹក​គឺ​ថាមពល​ក្នុង​ការ​ទ្រទ្រង់​សរីរាង្គកាយ​យើង​ តែបើ​យើង​គ្មា​ន​ទឹក​នៅក្នុង​ខ្លួន​នោះ យើង​នឹង​ជួប​នូវ​គ្រោះមហន្តរាយ​ជាក់​ជាមិនខាន។ ក្នុង​នោះ​ដែរ លោក ពៅ ពិ​សិដ្ឋ ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​នាំគ្នា​ចូលរួម​ធ្វើការ ជីក​ស្ដារ​ស្រះ ត្រពាំង ឬ​ក៏​រក​ទីតាំង​ជីក​ស្រះ​ធ្វើជា​អាង​អុង ក្នុង​ការ​ត្រៀម​លក្ខណៈ​រក្សា ​ស្តុក​ តម្កល់​ទឹក នៅ​រដូវវស្សា​ខាងមុខ​នេះ ទុក​សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​ឆ្នាំ​ខាងមុខ​។ ​ម្យ៉ាងទៀត​អាជ្ញា​ធរ​ខេត្ត នឹង​បន្ត​ផ្តល់​ទឹក​ជូន​ដល់​បងប្អូន​រហូតដល់​មាន​ភ្លៀង​ធ្លាក់​មក​បាន​គ្រប់គ្រាន់​ទើប​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន។​

ឆ្លៀតឱកាស​នោះ​ លោក ​ពៅ ពិសិដ្ឋ​ ក៏បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព លោក ផល ​សួន​សារី ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​អង្គរជុំ ដែល​បាន​ទទួល​មរ​ណៈ​កាលពី​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ ព្រមទាំង​បាន​ប្រគល់​នូវ​ថវិកា​របស់​ខេត្ត​ជូន ​ដល់​ក្រុម​គ្រូ​សារ​សព ចំនួន​២​លាន​រៀល ដើម្បី​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ផង​ដែរ ៕