រថយន្ត​ទួរីស​២​គ្រឿង ​បុក​គ្នា​បណ្ដាល​ឲ្យ​ឆេះ​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ

រថយន្ត​ទួរីស​២​គ្រឿង ​បុក​គ្នា​បណ្ដាល​ឲ្យ​ឆេះ​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ



កំពត ​៖ ​រថយន្ត​ទួរីស​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ឆាបឆេះ​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​។ តែ​នៅ​ក្នុង​ហេតុការណ៍​នេះ​ ពុំ​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ស្លាប់​នោះ​ឡើយ គ្រាន់តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ កម្លាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​បាន​ចេញ​អន្តរាគមន៍​រហូត​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង។ តែ​រថយន្ត​១​គ្រឿង​បាន​រង​ការខូចខាត​អស់​ទៅហើយ៕

រថយន្ត​ទួរីស​២​គ្រឿង ​បុក​គ្នា​បណ្ដាល​ឲ្យ​ឆេះ​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ

រថយន្ត​ទួរីស​២​គ្រឿង ​បុក​គ្នា​បណ្ដាល​ឲ្យ​ឆេះ​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ