​គួរ​ឲ្យ​កូន “​គេង​អង្រឹង​” ហើយ​យោល​ទេ​? មាន​បញ្ហា​អី​អត់​?

​គួរ​ឲ្យ​កូន “​គេង​អង្រឹង​” ហើយ​យោល​ទេ​? មាន​បញ្ហា​អី​អត់​?

​មិនទាន់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ អំពី​ការ​យោល​កូន ពេល​គេង​លើ​អង្រឹង​នោះទេ ប៉ុន្តែ អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​មិន​គួរ​យោល​កូន លើសពី ១ ម៉ោង ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។​

​នេះ​ដោយសារ​តែ កូនក្មេង​តូចៗ កំពុងតែ​លូតលាស់ ជំនាញ​ចលនា ដែល​វា​អាច​រារាំង ឬ​ពន្យឺត​ដល់​ការរៀន​រៀវ លូន ឬ​ក្រោក​អង្គុយ​ជា​ដើម​។ គេ​អាច​ប្រើ​ភ្នែក​សម្លឹង តាម​ចលនា​យោល​របស់​អ្នក ដែល​វា​ពិតជា​ប៉ះពាល់ ដល់​ភ្នែក​គេ​ខ្លាំង​ណាស់​។ យ៉ាងណាមិញ អ្នក​ត្រូវ​មាន​ទំនាក់ទំនង ជាមួយ​កូន​រាល់ថ្ងៃ ដូច្នេះ ការដាក់​គេ​លើ​អង្រឹង អាច​ធ្វើ​ឲ្យ​កូន​អផ្សុក ហើយ​មិន​ងាយ​ចេះ​អ្វី​នោះឡើយ​។​

​តាម​ទម្លាប់​ចាស់ៗ ពេល​ចៅ​យំ ឬ​មិន​ព្រម​គេង គាត់​តែងតែ​យក​ចៅ ដាក់​លើ​អង្រឹង ហើយ​យោល​ទៅ​យោល​មក​។ ជា​លទ្ធផល កូនក្មេង​មួយចំនួន ពិតជា​បាត់​យំ ហើយ​គេង​លក់​មែន​។ នេះ​ដោយសារ​អ្វី​ទៅ​? កូនក្មេង​អាច​ភ័យខ្លាច នឹង​ចលនា​យោល ឬ​វិលមុខ ហើយ​ក៏​គេង​លក់ ដែល​នេះ ជា​ទង្វើរ​មិន​ល្អ​នោះទេ​។​
​ការ​គេង​យូរ​ពេក​លើ​អង្រឹង អាច​ប៉ះពាល់​ដល់​សាច់ដុំ (​ជាំ​សាច់​) និង​ឆ្អឹង​បាន​យ៉ាង​ងាយ​។

​សូម​កុំ​ទុក​កូន​ចោល នៅលើ​អង្រឹង​ម្នាក់ឯង​ដាច់ខាត ពីព្រោះ គេ​អាច​ភ្ញាក់ ហើយ​ក្រឡាប់​ធ្លាក់​បាន​។ មួយវិញទៀត ត្រូវ​ប្រាកដថា អ្នក​បាន​ចងខ្សែរ​អង្រឹង ជាប់​មាំ​ល្អ​ហើយ ដើម្បី​ចៀសវាង​ការ​ដាច់​ធ្លាក់​កូន​។​

​ជា​ចុងក្រោយ បើ​អ្នក​ទិញ​អង្រឹង​មាន​ម៉ាក​ល្បី​ត្រឹមត្រូវ ហើយ​មាន​សៀវភៅ​ណែនាំ​ទៀត​នោះ គឺ​រឹតតែ​ប្រសើរ​។ ជាមួយគ្នា​នេះ​ផង​ដែរ អ្នក​គួរ​អាន​ការណែនាំ ឲ្យ​យល់​ច្បាស់​ជា​មុន​សិន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។