៦​ចំនុច​ដែល​អ្នក​មិន​អាច​ធ្វើ​ពេល​មើលថែ​កូន​ក្នុង​រដូវក្តៅ​នេះ​!

៦​ចំនុច​ដែល​អ្នក​មិន​អាច​ធ្វើ​ពេល​មើលថែ​កូន​ក្នុង​រដូវក្តៅ​នេះ​!

​អាកាសធាតុ​គឺ​ចាប់ផ្តើម​ក្តៅ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូចនេះ​អ្នក​ដែល​មាន​កូន​តូច​ក្នុង​ផ្ទះ​គួរតែ​ប្រយ័ត្ន​ពី​ការ​មើលថែទាំ​កូន ទើប​វា​មិន​ងាយ​ប៉ះពាល់​ដល់​សុខភាព​កូន​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ទៅ​?

​អ្នក​មិន​ត្រូវ​ដាក់​កង្ហារ​នៅ​ចំពោះមុខ​កូន​
​នៅពេល​ដែល​អ្នក​ដាក់​កង្ហារ​ឲ្យ​កូន អ្នក​មិន​ត្រូវ​ដាក់​ទល់មុខ​កូន​ឡើយ ហើយក៏​មិន​ត្រូវ​បើក​យូរ​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​។

​មិន​ត្រូវ​ឲ្យ​កូន​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរ​
​នៅពេល​ដែល​មេឃ​ក្តៅ​បែបនេះ អ្នក​ប្រាកដជា​តែងតែ​ឲ្យ​កូន​គេង​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីនត្រជាក់​ហើយ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេលដែល​កូន​នៅ​ក្នុង​នោះ​យូរ វា​អាច​ធ្វើឲ្យ​កូន​មាន​អាការៈ​វិលមុខ ក្តៅខ្លួន រាងកាយ​ទន់ខ្សោយ ដែល​អាច​ធ្វើឲ្យ​អ្នក​ច្រឡំ​ថា​កូន​ផ្តាសាយ ដូចនេះ​នៅ​ពេល​ព្រឹក និង​ល្ងាច អ្នក​គួរតែ​នាំ​កូន​ចេញ​ពី​ក្រៅ​បន្ទប់ ហើយ​ទៅ​សួនច្បារ ដើម្បី​អាច​ឲ្យ​កូនស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ម្យ៉ាងទៀត​នៅ​បន្ទប់​ម៉ាស៊ីនត្រជាក់ អ្នក​មិន​អាច​បើក​សីតុណ្ហភាព​ទាប​ពេក​ទេ ហើយ​ត្រូវ​តែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ច្រើន ទើប​កូន​មិន​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ​។​

​មិន​ត្រូវ​ងូតទឹ​កក្តៅ​
​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ងូតទឹក​ក្តៅ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ស្បែក​គេ​ស្ងួត ហើយ​មាន​អាការៈ​របកស្បែក ម្យ៉ាងទៀត​ថែមទាំង​អាច​ស្រូប​យក​ជាតិ​ទឹក​ពី​ស្បែក​កូន​អស់​ទៀត​ផង​។​

​មិន​ញ៉ាំ​របស់​ដែល​យក​ពី​ទូរ​ទឹកកក​ភ្លាម​
​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​របស់​ដែល​ក្លាសេ​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​របស់​កូន​បាន​។​

​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ត្រជាក់​
​ទោះបីជា​ក្តៅ​យ៉ាងណាក៏ដោយ​ក៏​អ្នក​មិន​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ត្រជាក់​ដែល​យក​ចេញពី​ទូរ​ទឹកកក​ដែរ ព្រោះ​ក្រពះ និង​ពោះវៀន​កូន​មិន​ទាន់​លូតលាស់​ល្អ​ឡើយ ដូចនេះ​បើ​កូន​ញ៉ាំ​ចូលទៅ វា​អាច​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​កូន​បាន​យ៉ាង​ងាយ​។​

​មិន​អាច​ញ៉ាំ​ភេសជ្ជៈ​ផ្សេងៗ​
​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​ជំនួស​ទឹក​ធម្មតា​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនរំលាយ​អាហារ​មិនបាន​ល្អ ដែល​អាច​ធ្វើឲ្យ​កូន​មាន​អា​ការៈធាត់បាន ហើយ​វា​ក៏​មាន​ជាតិ​ស្ករ​ខ្ពស់​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​កូន​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ៦​ចំនុច​ដែល​អ្នក​មិន​អាច​ធ្វើ​ពេល​មើលថែ​កូន​ក្នុង​រដូវក្តៅ​នេះ​!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាពកុមារ
Tags: