Liverpool បំបាក់ Villarreal ៣ទល់នឹង០ឡើងទៅវគ្គផ្តាច់ព្រ័ត Europa League

បរទេស៖ Liverpool បានឡើងទៅវគ្គផ្តាច់ព្រ័តពានរង្វាន់ Europa League បន្ទាប់ពីបានទម្លាក់ក្រុម Villarreal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តដោយលទ្ធផល៣-0 កាលពីយប់មិញនេះនៅកីឡដ្ឋាន Anfield ដោយសរុបគ្រាប់បាល់ទាំងពីរជើងរបស់ក្រុមទាំងពីរ ៣-១។

បន្ទាប់ពីរងបរាជ័យ ១ទល់នឹង០ នៅប្រទេសអេស្ប៉ាញកាលពីជើងទីមួយកន្លងមក កូនក្រុមរបស់លោក Jurgen Klopp បានវាយបកយកជ័យជំនះមកវិញនៅជើងទីពីរនេះ។ គ្រាប់បាល់ដំបូងបានកើតឡើងនៅនាទី ទី៧ ដោយការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Bruno។

Daniel Sturridge ដែលជាខ្សែប្រយុទ្ធរបស់ក្រុម Liverpool បានរកគ្រាប់បាល់ទី២ ដែលធ្វើឲ្យក្រុមនាំមុខសារជាថ្មីនៅនាទី ៦៣ ដោយការបញ្ចូនបាល់ពីកីឡាករ Roberto Firmino ខណៈដែលកីឡាករ Victor Ruiz ទទួលបានកាតលឿងជាលើកទី២ ដែលស្មើនឹងកាតក្រហម បណ្តេញចេញដោយនៅសល់តែ ២០នាទីទៀតមុ នបញ្ចប់ការប្រកួត។

យ៉ាងណាក្តី ការប្រកួតមិនទាន់បញ្ចប់ កីឡាករ Adam Lallana បានបន្ថែមគ្រាប់ទី៣ ដែលធ្វើឲ្យក្រុម Liverpool ទទួលបានជ័យជំនះហើយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត នៃពានរង្វាន់ Europa League ដែលត្រូវប៉ះនឹងក្រុមខ្លាំង មកពីប្រទេសអេស្ប៉ាញ Sevilla ដែលទើបតែបំបាក់ក្រុម Shakhtar Donetsk ដោយលទ្ធផល ៣-១ កាលពីយប់មិញនេះផងដែរ។ បញ្ជាក់ផងដែរថាជំនួបវគ្គផ្តាច់ព្រ័តរវាងក្រុមទាំងពីនេះ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភាខាងមុខនេះ៕ 

ប្រភព៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ងាកមកមើល  ទើបនឹងឡើងមកពីលីកលំដាប់ទី២របស់អង់គ្លេស ដែលបានក្លាយជាជើងឯកបាល់ទាត់លីកកំពូលអង់គ្លេស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល ១៣២ឆ្នាំ កន្លងមកនេះ។

ការទទួលបានជើងឯកនេះ បន្ទាប់ពីក្រុម Chelsea បានប្រកួតស្មើនឹងក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-២ ដែលមានន័យថា ពួកគេមាន៧ពិន្ទុ វ៉ាដាច់ក្នុងតារាងចំណាត់ថ្នាក់ ដែលនៅសល់ ២ប្រកួតចុងក្រោយទៀត។

ក្រុម Leicester ដែលដឹកនាំដោយលោក Claudio Ranieri បានខកខានឱកាសទទួលយកពាន កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយសារប្រកួតបានត្រឹមស្មើនឹងក្រុម Manchester United ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Old Trafford តែពួកគេត្រូវការរង់ចាំតែ២៤ម៉ោងប៉ុណ្ណោះ ក្នុងការឈ្នះពាននោះត្រលប់មកវិញ ក្រោយការប្រកួតស្មើគ្នារវាង Chelsea និង Spur។

នៅពេលដែលចាប់ផ្តើមរដូវកាលដំបូង អាចនិយាយបានថា មានតែមនុស្សម្នាក់ក្នុងចំណោម៥,០០០នាក់ប៉ុណ្ណោះ ដែលជឿថាក្រុម Leicester នឹងអាចឈ្នះពាន ក៏ដោយសារតែ ក្រុមមួយនេះ ពីមុនមកធ្លាប់ជួបបរាជ័យជាច្រើន រហូតដល់ធ្លាប់លេងនៅក្នុង League 1 របស់អង់គ្លេស ដែលជាលីកលំដាប់ទី៣ កាលពីឆ្នាំ២០០៩។

បន្ទាប់ពីការតែងតាំងលោក Claudio Ranieri ជាគ្រូបង្វឹកក្រុម Leicester កាលពីរដូវកាលមុនមក លោកបានបង្កើត និងបន្តភាពអស្ចារ្យរបស់ខ្លួនជាមួយក្លិប និងកីឡាករសំខាន់២នាក់ នោះគឺ Riyad Mahrez និង Jamie Vardy ដែលកីឡាករ២នាក់នេះជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាល ហើយទទួលបានពានរង្វាន់ PFA និង FWA ព្រមគ្នាផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Liverpool បំបាក់ Villarreal ៣ទល់នឹង០ឡើងទៅវគ្គផ្តាច់ព្រ័ត Europa League
រូបភាព៖ ការអបអរសាទររបស់ក្រុម Liverpool ដែលទទួលបានជ័យជំនះលើក្រុម Villarreal

Liverpool បំបាក់ Villarreal ៣ទល់នឹង០ឡើងទៅវគ្គផ្តាច់ព្រ័ត Europa League
រូបភាព៖ អ្នកគាំទ្រ Liverpool បានបង្ហាញការគាំទ្ររបស់ខ្លួន ក្នុងអំឡុងពេលការប្រកួតយប់មិញ

Liverpool បំបាក់ Villarreal ៣ទល់នឹង០ឡើងទៅវគ្គផ្តាច់ព្រ័ត Europa League
រូបភាពកីឡាករក្រុម Leicester អបអរសាទរ នៅគេហដ្ឋានកីឡាករ Jamie Vardy