​តើ​ផ្លែឈើ​អ្វី​មិន​អាច​ដាក់​ជិត​ផ្លែឈើ​អ្វី​?

​តើ​ផ្លែឈើ​អ្វី​មិន​អាច​ដាក់​ជិត​ផ្លែឈើ​អ្វី​?

​មាន​ផ្លែឈើ​មួយចំនួន​នៅពេល​ដែល​អ្នក​ដាក់​វា​នៅក្នុង​ទូរ​ទឹកកក​ជាមួយគ្នា វា​អាច​នឹង​ឆាប់​ខូច​ជាង​ដាក់​តែ​ផ្លែ​ឈើ​មួយ​ប្រភេទ ប៉ុន្តែ​ក៏​មាន​ផ្លែឈើ​មួយ​ចំនួន​អាចដាក់​ជាមួយគ្នា​ដែរ​។

ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយ​ចំនួន​ដែល​មិន​អាច​ដាក់​ជិត​ផ្លែឈើ​មួយចំនួនទៀត​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1.​    ​អ្នក​មិន​អាច​ដាក់​ផ្លែ​ប៉ោម​ជិត​ឳ​ឡឹ​ក​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​សាច់ឳ​ឡឹក​អ្នក​ប្រែជាទន់ ហើយ​ឆាប់​រលួយ​។​
2.​    ​នៅពេល​ដែល​អ្នក​ដាក់​ដំឡូង​បារាំង ជាមួយ​ខ្ទឹមបារាំង នោះ​នៅ​លើ​ដំឡូងបារាំង​នោះ​នឹង​ពោរពេញ​ទៅ​ដោយ​ក្លិន​ខ្ទឹមបារាំង​ជា​មិនខានឡើយ​។​
3.​    ​អ្នក​មិន​អាច​ដាក់​ចេក​ជាមួយ​ផ្លែឈើ​ផ្សេងៗ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ផ្លែ​ឈើ​ទាំង​នោះ​ឆាប់​ទុំ​ខ្លាំងណាស់​។​
4.​    ​នៅពេល​ដែល​ផ្លែ​គី​វី និង​ផ្លែ​ប័រ​នៅ​មិន​ទាន់​ទុំ អ្នក​អាច​ដាក់​វា​នៅក្រៅ​ទូរ​ទឹកកក​សិន លុះ​ដល់​វា​ទុំ ទើប​អ្នក​អាច​ដាក់​ចូល​ទូរ​ទឹកកក​បាន​។​
5.​    ​ប៉េង​ប៉ោះ និង​ផ្លែ​សារី នៅពេល​ដែល​អ្នក​ដាក់​វា​ក្លាសេ​ក្នុង​ទូរ​ទឹកកក ហើយ​អ្នក​ចង់​យក​វា​ចេញ​មក​ញ៉ាំ អ្នក​អាច​ទុក​វាឲ្យ​បាត់​ត្រជា​ក់សិន ទើប​វា​មាន​រសជាតិ​ឆ្ងាញ់​។​
6.​    ​អ្នក​មិន​អាច​ដាក់​ដំឡូង​បារាំង និង​ដំឡូង​ផ្អែម​ជាមួយ​បន្លែ​ដទៃ​ទេ ព្រោះ​វា​ងាយ​ដុះ​ពន្លក​ខ្លាំងណាស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​ផ្លែឈើ​អ្វី​មិន​អាច​ដាក់​ជិត​ផ្លែឈើ​អ្វី​?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជំងឺទូទៅ
Tags: