​សំណួរ​មិត្ត​អ្នកអាន ៖ មាន​ផ្ទៃពោះ អាច​ញ៉ាំ​ស្វាយ​បាន​អត់​?

​សំណួរ​មិត្ត​អ្នកអាន ៖ មាន​ផ្ទៃពោះ អាច​ញ៉ាំ​ស្វាយ​បាន​អត់​?

​មាន​សំណួរ​ច្រើនណាស់ ដែល​បាន​ចោទសួរ មក​កាន់​គេហទំព័រ​យើងខ្ញុំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើងខ្ញុំ មាន​ការយឺតយ៉ាវ ក្នុង​ការឆ្លើយតប នៅក្នុង​ប្រអប់​សារ​។ ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំ​សូម​លើកយក សំណួរ​ដ៏​ល្អ​មួយ សម្រាប់​ស្ត្រី​មាន​ផ្ទៃ ទុក​ជា​ចំណេះដឹង​។​

​មិត្ត​អ្នកអាន ៖ “​មាន​ផ្ទៃពោះ អាច​ញ៉ាំ​ស្វាយ​បាន​អត់​?”
​វេជ្ជបណ្ឌិត​ជំនាញ ៖ អំឡុង​ពេល​មាន​ផ្ទៃពោះ ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន ចង់​ញ៉ាំ​នេះ ចង់​ញ៉ាំ​នោះ ចង់​ធ្វើ​នេះ ចង់​ធ្វើ​នោះ​។ ប៉ុន្តែ បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​របប​អាហារ​មួយចំនួន ពីព្រោះ វា​អាច​បង្ក​គ្រោះថ្នាក់ ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន​។ យ៉ាងណាមិញ ចំពោះ "​ស្វាយ​" ស្ត្រី​មាន​ផ្ទៃពោះ អាច​ញ៉ាំ​បាន​។​

​មិត្ត​អ្នកអាន ៖ “​ស្វាយ មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៅ លោក​វេជ្ជបណ្ឌិត​?”
​វេជ្ជបណ្ឌិត​ជំនាញ ៖ ស្វាយ សម្បូរ​វីតាមីន​ជាច្រើន ដូចជា វីតាមីន C, A និង B6 ព្រម​ជាមួយ​នឹង​ជាតិ​ប៉ូ​តា​ស្យូម និង​អាស៊ីតហ្វូលិ​ក​។ សារធាតុ​ទាំងអស់នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​សុខភាព​ម្តាយ និង​ទារក​។ ស្វាយ ក៏​មាន​អង់​ទី​អុក​ស៊ីដង់ ហើយ​ជួយ​ឲ្យ​ស្ត្រី​មាន​កម្លាំង​ផងដែរ​។​

​មិត្ត​អ្នកអាន ៖ “​លោក​វេជ្ជបណ្ឌិត អឺចឹង មានអី​គួរ​ប្រុងប្រយ័ត្ន​អត់​?”
​វេជ្ជបណ្ឌិត​ជំនាញ ៖ បងប្អូន​ត្រូវ​ចងចាំ​ថា ស្វាយ មាន​ជាតិ​ផ្អែម ដូច្នេះ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម មិនគួរ​ញ៉ាំ​ច្រើនពេក​នោះទេ​។ យ៉ាងណាមិញ បងប្អូន​ត្រូវ​ប្រាកដថា ស្វាយ​នោះ​ស្រស់​ល្អ ហើយ​គ្មាន​ជាតិគីមី​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។