ឧស្សាហ៍​តឹង​ណែន និង​ឈឺ​ក្នុង​ពោះ គួរ​ញ៉ាំ​អាហារ​បែបណា​?

ឧស្សាហ៍​តឹង​ណែន និង​ឈឺ​ក្នុង​ពោះ គួរ​ញ៉ាំ​អាហារ​បែបណា​?

​ការ​ឈឺក្រពះ អាច​បណ្តាលមកពី ការរំលាយ​អាហារ​មិនបាន​ល្អ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា តឹង​ណែន​ក្នុង​ពោះ គ្រប់ពេលវេលា​ទាំងអស់​។ ជាមួយគ្នា​នេះ​ផង​ដែរ អ្នក​អាច​ចង្អោ​រ ក្អួត ហើយ​ភើរ​ញឹកញាប់​។​

​អ្នក​ប្រហែលជា​ញ៉ាំ​មិន​ឆ្ងាញ់​នោះទេ ពេល​អ្នក​ឈឺក្រពះ អឺចឹង គួរ​ធ្វើ​បែប​ណា​ទៅ​? បើ​មិន​ទាន់​ឈឺ​ខ្លាំង អ្នក​អាច​សាកល្បង របប​អាហារ​ទាំងនេះ​បាន ៖

​ទឹក​ដំឡូងបារាំង​
​វា​អាច​ជួយ​សម្អាត​ប្រព័ន្ធ​រំលាយ និង​ថ្លើម​ផងដែរ​។ ទឹក​ដំឡូងបារាំង អាច​ជួយ​ព្យាបាល​ការ​រលាក​ក្រពះ និង​បំបាត់​ការឈឺ​ក្នុង​ពោះ​បាន​ផងដែរ​។​

​ល្ហុង​
​ល្ហុង មាន​ផ្ទុក beta carotene ដែល​អាច​ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន​។ ចូរ​ញ៉ាំ​ល្ហុង​ឲ្យបាន​ញឹកញាប់​បន្តិច ប្រសិនបើ​អ្នក​ឧស្សាហ៍​ឈឺក្រពះ​។​

​ម្នា​ស់​
​អ្នក​មិន​ហ៊ាន​ញ៉ាំ​ម្នាស់​ទេ ពេល​ឈឺក្រពះ ប៉ុន្តែ ការ​ញ៉ាំ​តិចតួច អាច​មាន​ប្រយោជន៍​ទៅវិញ​ទេ ពីព្រោះ ម្នា​ស់ មាន​អង់ស៊ីម​ដែល​ជួយ​ដល់ ការរំលាយ​អាហារ និង​ការ​ឈឺក្រពះ​បាន​។​

​ខ្ញី​
​ខ្ញី ជួយ​ព្យាបាល​ការ​រលាក និង​ប្រឆាំង​មេរោគ ដូច្នេះ ចូរ​ញ៉ាំ​ទឹកតែ​ធ្វើ​ពី​ខ្ញី ដើម្បី​ដោះស្រាយ​រឿង​ទាំងនេះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។