ពេជ្រ សោភា ថា មិនបាន​ដឹង រឿង​ប្រាក់រង្វាន់ ៤ ម៉ឺន​ដុល្លារ​នោះទេ​

6 Videos

ប៉ុន្មានម៉ោងមុននេះ មានពត៌មានជាច្រើនបានផ្សាយថា តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា និង ដេវីត ទទួលបានថវិការលើកទឹកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ចំនួន ៤ ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរបាននិពន្ធបទចម្រៀងថ្មី ដែលមានចំណងជើងថា «រាំញីកែងជើង »មិនចំលងពីបរទេស ។

ពេជ្រ សោភា ថា មិនបាន​ដឹង រឿង​ប្រាក់រង្វាន់ ៤ ម៉ឺន​ដុល្លារ​នោះទេ​

ដើម្បីចង់ដឹងច្បាស់អំពីរឿងនេះ «ប្រជាប្រិយ» បានជួបជាមួយ ពេជ្រ សោភា ដោយផ្ទាល់ កាលពី ព្រឹក ថ្ងៃទី ៥ ខែឧសភា នាងមិនបានបញ្ជាក់អ្វីច្រើននោះទេ ដោយនាងបាននិយាយយ៉ាងខ្លីថា «ខ្ញុំមិនទាន់ទទួលបានពត៌មាននេះនៅឡើយទេ ហើយក៏មិនទាន់ដឹងពីប្រាក់លើកទឹកចិត្តនោះដែរ » ។ បន្ទាប់ពីនិយាយបានប៉ុណ្ណេះ នាងក៏និយាយថា សូមទោសនាងជាប់រវល់ រួចនាងក៏បិទទូរស័ព្ទតែម្តង ។

ពេជ្រ សោភា ថា មិនបាន​ដឹង រឿង​ប្រាក់រង្វាន់ ៤ ម៉ឺន​ដុល្លារ​នោះទេ​

ទោះបីជា ពេជ្រ សោភា ពុំទាន់បង្ហាញប្រាប់លំអិតអំពីរឿងថវិការលើកចិត្តនេះក្តី តែប្រភពពត៌មានជាច្រើន សុទ្ធតែនិយាយថា ពេជ្រ សោភា ពិតជាទទួលបានថវិការលើកទឹកចិត្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ចំនួន ៤ ម៉ឺនដុល្លារយ៉ាងពិតប្រាកដមែន ។ គួរបញ្ជាក់ផងដែរថា បទចម្រៀង «រាំញីកែងជើង » ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមកនេះ ។ បន្ទាប់ពីចេញបទចម្រៀងនេះ កាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់ ពេជ្រ សោភា និង ដេវិត ឡើងខ្លាំងជាងមុន ៕អាលីណា