ស្រ្តី​ម្នាក់​ស្លាប់​ដោយ​សារ​រវល់​ចុច​ទូរសព្ទ

នេះ​ពិត​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ និង​មិន​គួរ​កើត​មាន​ឡើយ​ ខណៈ​ដែល​ស្រ្តី​ជា​កម្មករ​ចំណាក​ស្រុក​ម្នាក់ ដែល​មាន​ឈ្មោះ​ថា Wang អាយុ ២៨ឆ្នាំ បាន​ស្លាប់​ដោយ​សារ​តែ​គាត់​ផ្តោត​អារម្មណ៍​ទៅ​លើ​តែ​ទូរសព្ទ​ដៃ​របស់​គាត់​ហើយ​មិន​បាន​មើល​ផ្លូវ​ដែល​កំពុង​តែ​ដើរ​នោះ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​ទន្លេ​បណ្តាល​ឲ្យ​លង់​ទឹក​ស្លាប់ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​សប្ដារ៍​មុន​។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត Zhejiang ប្រទេសចិន។ ហើយ​បើ​យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​ពី​សកម្មភាព​នោះ​បាន​បង្ហាញ​ថា​ នៅ​មុន​ពេល​កើត​ហេតុ​អ្នកស្រី Wang បាន​ដើរ​តែ​ម្នាក់​ឯង គាត់​មើល​ទៅ​បាន​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​ការ​ចុច​ទូរសព្ទដៃ​របស់​គាត់​ដោយ​មិន​ខ្វល់​ពី​អ្វីៗ​ដែល​នៅ​ក្បែរ​ខ្លួន​គាត់​ឡើយ​ រហូត​ធ្វើ​ឲ្យ​គាត់​ដើរ​ដល់​មាត់​ច្រាំង​ទន្លេ​ដោយ​មិន​ដឹង​ខ្លួន​ហើយ​ក៏​ធ្លាក់​ជើង​ម្ខាង​ទៅ​មុន​ ខណៈ​ដែល​គាត់​មិន​បាន​ត្រៀម​ខ្លួន​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​ទន្លេ​នោះ​តែ​ម្តង។

លោក Zhou Renjun មន្រ្តី​ប៉ូលិស​ដែល​ទទួល​បន្ទុក​ក្នុង​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា​ ទន្លេ​នេះ​ពោរ​ពេញ​ដោយ​ភក់​ខាប់​ហើយ​ក្រាស់​ជា​ច្រើន​ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​បាន​។

សាក​សព​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង​ ក្រោយ​ពេល​ដែល​ប្តី​របស់​អ្នកស្រី Wang ឃើញ​ស្បែក​ជើង​ដែល​អណ្តែត​ទឹក​របស់​គាត់​នោះ​។

ក្រោយ​ពី​មាន​សោកនាដកម្ម​នេះ​កើត​ឡើង​ បាន​ក្លាយ​ទៅ​ជា​ការ​ក្រើន​រំលឹក​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុង​ការ​ប្រើ​ទូរសព្ទ។៕

ប្រភព ៖ ប្រែសម្រួល ៖ K3


  • ស្រ្តី​ម្នាក់​ស្លាប់​ដោយ​សារ​រវល់​ចុច​ទូរសព្ទ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: