កម្មវិធី​ពិសេស​ពី​ Pond’s Age Miracle អបអរ​ទិវា​អ្នក​ម្តាយ

ថ្ងៃ​អាទិត្យ ទី៨ ខាន​ស្អែក​នេះ​ គឺ​ជា​ទិវា​អ្នក​ម្តាយ ​មុន​ពេល​និង​ក្នុង​ថ្ងៃ​ពិសេស​នេះ​ តើ​មិត្តៗ​យុវវ័យ​​​​​​​​​​​មាន​គម្រោង​ធ្វើអ្វី​ខ្លះសម្រាប់​​អ្នក​ម្តាយ? ដើម្បី​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដឹង​គុណ​ និង​ក្តី​ស្រលាញ់​ដ៏ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ម្តាយ​ម្នាក់ៗ​ច្បាស់​ជា​បាន​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​ជួប​ជុំ​ ជូនពរ​ និង​អំណោយ​តិច​ឬ​ច្រើន​ទៅ​តាម​លទ្ធភាព។

 

ចូល​រួម​អបអរ​ទិវា​អ្នក​ម្តាយ​ឆ្នាំ​នេះ ​ផលិត​ផល​រក្សា​សម្រស់ ​Pond’s​ Age Miracle បាន​រៀប​ចំ​កម្មវិធី​សម្រាប់​​សាធារណ​ជន​ទូទៅ ជា​ពិសេស​ស្រ្តី​ជា​ម្តាយ​ ដោយ​មាន​ការ​តុប​តែង​ឆាក​ និង​ផ្ទាំង​ខាង​ក្រោយ​ដ៏​ស្រស់​ស្អាត​សម្រាប់​ថត​រូប។ រីឯ​ប្រធានបទ​ដែល​និយាយ​ក្នុង​កម្មវិធី​នេះ គឺ​ “Mom Is Miracle”  ដែល​មាន​ន័យ​ថា​ «ម្តាយ​ជា​ស្រ្តី​ដ៏​អស្ចារ្យ»។

 

កម្មវិធី​ពិសេស​ពី​ Pond’s  Age Miracle អបអរ​ទិវា​អ្នក​ម្តាយ

 

ប្រិយមិត្ត​ចង់​ចូល​រួម​កម្សាន្ត​សប្បាយ​ជាមួយ​កម្ម​វិធី​នេះ ​និង​និយាយ​ពាក្យ​ក្នុង​ចិត្ត​ទៅ​កាន់​អ្នកម្តាយ​ កុំ​ភ្លេច​ទៅ​ផ្សារ​ទំនើប​អ៊ីអន​ ជាន់​ផ្ទាល់ដី Lively Plaza​​​ នៅ​ថ្ងៃ​ទី​៧និង៨ ខែ​ឧសភា ឆ្នាំ​២០១៦។

 

សកម្មភាព​សំខាន់ៗ​រួម​មាន៖

– កាពិនិត្យ​ស្បែកដោយ​ឥតគិតថ្លៃដោយ​អ្នកជំនាញ
– ការ​លក់​បញ្ចុះតម្លៃពិសេស​
– ថតរូបភ្លាមផ្តិតភ្លាម​
– ផ្សាយផ្ទាល់​សារ​ជូនពរចំពោះអ្នកម្តាយ​
– កម្មវិធី​ប្រូម៉ូសិន​ពិសេស​ គឺ​ទិញ​ឈុត​ក្រែម​លាប​មុខ​ផនស៍អេជមីរេកខល១ប្រអប់​ ទទួល​បាន​កន្សែង​ធំ​មួយ​ ព្រម​ទាំង​កាត​ជូនពរ​អ្នកម្តាយ​មួយ​ផង​ដែរ
– ការ​ចាប់​រង្វាន់​ផ្សង​សំណាង​ភ្លាមៗ​ និង​កម្មវិធី​សប្បាយៗ​ជា​ច្រើន​ទៀត៕

 

កម្មវិធី​ពិសេស​ពី​ Pond’s  Age Miracle អបអរ​ទិវា​អ្នក​ម្តាយ

 

អត្ថបទៈ លីដា