តើ​អ្វីខ្លះ​ជា​ការព្យាបាល សម្រាប់​ជំងឺ​បន្ទាល​ត្រ​អាក ?

តើ​អ្វីខ្លះ​ជា​ការព្យាបាល សម្រាប់​ជំងឺ​បន្ទាល​ត្រ​អាក ?

​ដំណាក់កាល​ដំបូង ដែល​អ្នក​អាច​ធ្វើ​ការគ្រប់គ្រង​បន្ទា​ល ត្រ​អា​កបាន​នោះ​គឺ អ្នក​ត្រូវ​កំណត់​រក​ពី​មូលហេតុ​របស់ វា ប្រសិនបើ​អាច​។ ប្រសិនបើ​ប្រភព​នៃ​បញ្ហា​នេះ ត្រូវបាន​កំណត់​សញ្ញាណ និង អាច​ជៀសវាង​បាន នោះ​អ្នក​ត្រូវ ព្យាយាម ចំពោះ​ការ​ប្រឈម​នឹង​ពួក​វា​ទៀត នា​ពេល​ក្រោយ​។ ក្នុងករណី​បន្ទាល​ត្រ​អាក កម្រិត​ស្រាល គឺ​វា​នឹង​អាច​ជា​បាត់ ទៅវិញ​បាន​ដោយ​ខ្លួនឯង នៅក្នុង​រយៈពេល​ពីរ ឬ បី​ម៉ោង​ក្រោយមក​។ ក្នុងករណី​ដែល​វា​ស្ថិត​នៅ​ជាមួយ​អ្នក ក្នុង​រយៈពេល​យូរ នោះ​អ្នក​គួរតែ​ទៅរក​ថ្នាំលេប ដែលមាន​ដាក់លក់​នៅតាម​ឱសថស្ថាន គឺ​ពពួក antihistamine ។ ហើយ​ប្រសិនបើ បន្ទាល​ត្រ​អាក​របស់​អ្នក នៅតែ​មិន​បាត់​ទៀត ក្នុង​រយៈពេល​ពីរ ឬ បី​ថ្ងៃ នោះ​អ្នក​ត្រូវតែ​ទៅ​ជួប នឹង​គ្រូពេទ្យ​។ ប្រសិនបើ​អ្នក​មាន​ការវិវត្តន៍ នូវ​រោគសញ្ញា​ដូចជា ការ​ហើម​ស​សៃឈាម ឬ មានប្រតិកម្ម​ថ្នាំ នោះ​អ្នក​ត្រូវតែ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ អោយ​បាន​ភ្លាមៗ ។​

សម្រាប់​បន្ទាល​ត្រ​អាក ដែល​មាន​សភាព​រ៉ាំ​រ៉ៃ ឬ ជាពិសេស បង្ក​ជា​បញ្ហា​នៃ​ការ​ផ្ទុះឡើង នោះ​វេជ្ជបណ្ឌិត នឹង ចេញ​វេជ្ជបញ្ជា​អោយ​អ្នក​ប្រើ​នូវ ថ្នាំ  antihistamine ក្នុង​រយៈ​កាលកំណត់​មួយ​។ ការព្យាបាល​ជាមួយនឹង​ថ្នាំលេប ប្រភេទ corticoseteroids នៅពេល​ខ្លះ​នឹង​អាច​កាត់បន្ថយ​នូវ​ការ​ហើមប៉ោង នៅពេល​ដែល​ថ្នាំ antihistamine នេះ មិន​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ជាធម្មតា​ពួក​វា​អាច​នឹង ធ្វើអោយ​វា​កាន់តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​មុន​។ ប្រសិនបើ​អ្នក មានការ​ហើមប៉ោង​នៃ​ស​សៃឈាម នៅ​ស្រទាប់​រង​នៃ​ស្បែក​ខាងក្រៅ នោះ​វា​អាច​នឹង​តម្រូវ​អោយ​អ្នក ធ្វើការ​សម្រាក​ពេទ្យ ។ សូម​ស្វែងរក​គ្រូពេទ្យ​ឯកទេស​ឲ្យបាន​ត្រឹមត្រូវ ប្រសិនបើ​សភាព​អា​ការៈ​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ខុស​ពី​ធម្មតា ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។