​អ្វី​ជា​អាការៈ​នៃ​ជំងឺ​គេង​ដោយ​មិន​ដកដង្ហើម ?

​អ្វី​ជា​អាការៈ​នៃ​ជំងឺ​គេង​ដោយ​មិន​ដកដង្ហើម ?

​ការ​គេង​ដោយ​មិនបាន​ធ្វើ​ការដកដង្ហើម គឺជា​ស្ថានភាព​រុំ​ា​រ៉ៃមិ​ន​ប្រក្រតី​មួយ ដែល​អាច​នឹង​ផ្តល់​នូវ ផល​លំបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​។ ពាក្យ​ថា apnea មានន័យ​ថា មិន​មាន​ដង្ហើម​។ មនុស្ស​ទាំងឡាយ​ណា ដែល​មាន​រោគសញ្ញា​នេះ គឺ​តែង​ធ្វើការ​ឈប់​ដកដង្ហើម​រាល់ ១០ ទៅ ៣០​វិនាទី​ម្តង នៅ​ពេល​ពួកគេ​កំពុង គេង​លក់ ដែល​ស្ថានភាព​នេះ កើតឡើង​ដោយសារតែ ការ​មាន​ឧបសគ្គ​នៅ​ផ្នែក​ណាមួយ​ឬ មាន​ទាំងស្រុង ទៅលើ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​។ បញ្ហា​នេះ នឹង​អាច​កើត​មាន​ប្រសិនបើ វា​មាន​ជាតិ​ខ្លាញ់​ជាច្រើន នៅក្នុង​កញ្ចឹងក និង បានធ្វើការ​សង្កត់​ទៅលើ ផ្នែក​ខាងក្រៅ​នៃ​បំពង់ក​។ ការរាំងស្ទះ​នេះ បាន​បញ្ឈប់​នូវ ការធ្វើ​ចលនា​របស់​ខ្យល់​ដង្ហើម និង កម្រិត​អុកស៊ីសែន ទៅក្នុង​ឈាម​បាន​ធ្លាក់ចុះ ។ ហើយ​ពេលនោះ ខួរក្បាល​បាន ធ្វើការ​បញ្ជូន​សញ្ញា ដើម្បី​ដាស់ និង និង ធ្វើការ​បើក​នូវ​ផ្លូវដង្ហើម​នៅក្នុង​បំពង់ក ដូចនេះ ការដកដង្ហើម​នឹង អាច​ចាប់ផ្តើម​សារជាថ្មី​ឡើងវិញ​បាន​។ ពេលខ្លះ ខ្លួនប្រាណ​របស់​យើង ត្រូវបាន​ដាស់​ដោយ​ការបញ្ចេញ​ខ្យល់ ឬ ការ​ស្រ​ម៉ុក ដើម្បី​អោយ​ការដកដង្ហើម​ចាប់​ដំណើរការ​មាន​វិញ​។ វដ្ត​នៃ​ដំណើរការ​នេះ នឹង​ចាប់ផ្តើម​កើត​មាន​សារ​ឡើងវិញ ដោយ​ខ្លួន​វា ជារឿយៗ​ក្នុង​ប្រមាណ​ជា ៥០​ដង ឬ ច្រើន​ជាង​នេះ ក្នុង​រយៈពេល​មួយ​ម៉ោង​។ ជា​ករណី​ដ៏​កម្រ​បំផុត ការ​គេង​ដោយ​មិន​ដកដង្ហើម អាច​កើតមាន​ដោយសារតែ ខួរក្បាល​ភ្លេច​ក្នុងការ​ជម្រុញអោយមាន​ចលនា​ដកដង្ហើម ។​

អា​ការៈនៃការ​គេង​ដោយ​មិន​ដកដង្ហើម អាច​កំណត់​បាន​ដោយសារ សំលេង​ស្រ​ម៉ុក​លឺៗ​, ការ​ឈ្លក់ ឬ ការ​ដង្ហក់ ក្នុងពេល​កំពុង​គេង​លក់ ,​ភាព​ងងុយគេង​ជាខ្លាំង ក្នុង​ពេល​ថ្ងៃ និង លទ្ធផល​ផ្សេងៗ​ដទៃទៀត ដែល​កើតមាន​ដោយសារ​តែ​ការរំខាន នៃ​ការ​គេង មាន​ដូច​ជា​ការ ការ​មិនសូវ​ប្រមូលផ្តុំ​អារម្មណ៍​បាន​, អារម្មណ៍​ឆាប់​ខឹង និង ការផ្លាស់ប្តូរ​អារម្មណ៍ រួម​មាន​ផង​ដែរ នូវ​ការ​ធ្លាក់​ទឹកចិត្ត​។ វា​ក៏​អាច​ជា​បញ្ហា ប្រឈម​នឹង​ការ គម្រាមកំហែង​នៃ​អាយុជីវិត ពីព្រោះ​វា​អាចអោយ​ជនរងគ្រោះ​ដោយសារ​បញ្ហា​នេះ ប្រឈម​នឹង ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​, ជំងឺខ្សោយបេះដូង​, ជំងឺ​លើស​សម្ពាធ​ឈាម​,​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់​, មាន​អាការៈ​ក្រហាយដើមទ្រូង និង មាន​ជំងឺ​ទឹកនោម​ផ្អែម​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។