Man Utd រក​ឃើញ​កីឡាករ​ដែល​សាក​សម​ពាក់​អាវ​លេខ​៩​នៅ​រដូវ​កាល​នេះ​បាន​ហើយ​​

ក្លឹប​ Manchester United ទើប​តែ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ចំណូល​គឺ​កីឡាករ​ Anthony Martial ពី​ក្លឹប​ Monaco ក្នុង​តម្លៃ​ប្រមាណ​៣៩លាន​ផោន​ មុន​ពេល​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បាន​បិទ​កាល​ពី​ម្សិលមិញ​ ។

កីឡាករ​ Martial ដែល​បច្ចុប្បន្ន​ទើប​តែ​មាន​វ័យ​១៩​ឆ្នាំ​ បាន​ចូល​រួម​ជាមួយ​ក្លឹប​ Monaco កាល​ពី​ឆ្នាំ​២០១៣​ហើយ​គិត​មក​ដល់​ពេល​នេះ​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​១៥​ក្នុង​ការ​បង្ហាញ​ខ្លួន​៧០​លើក​កន្លង​ទៅ​ឲ្យ​ Monaco ។

ខណៈ​យោង​ Tweeter របស់​ក្លឹប​ Man Utd បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​វ័យ​១៩​ឆ្នាំ​រូប​នេះ​និង​ពាក់​អាវ​លេខ​៩​ដែល​ជា​អាវ​ដែល​កីឡាករ​ល្បី​របស់​ខ្លួន​ធ្លាប់​ពាក់​ដូចជា​ Tommy Taylor , Andy Cole និង​ Dimitar Berbatov ជា​ដើម​ ។

គួរ​បញ្ជាក់​ថា​ Tommy Taylor ធ្លាប់​លេង​នៅ​ក្លឹប​ Man Utd ចន្លោះ​ឆ្នាំ​១៩៥៣-៥៨ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៣១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩១​ប្រកួត​ ។ កីឡាករ​ Andy Cole នៅ​ចន្លោះ​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​២០០២​ដោយ​ស៊ុត​បញ្ចូល​ទី​១២១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧៥​ប្រកួត​ ។ ហើយ​នៅ​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១២​ពាក់​ដោយ​កីឡាករ​ Dimita Berbatov ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៥៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៤៩​ប្រកួត​ ខណៈ​កាល​ពី​ឆ្នាំ​មុន​ពាក់​ដោយ​កីឡាករ​ Falcao តែ​មិន​ទទួល​បាន​ជោគជ័យ​សោះ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​តែ​៤​គ្រាប់​ប៉ុនោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Man Utd រក​ឃើញ​កីឡាករ​ដែល​សាក​សម​ពាក់​អាវ​លេខ​៩​នៅ​រដូវ​កាល​នេះ​បាន​ហើយ​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: