ស្ត្រី​វ័យ​ចំណាស់​បី​នាក់​ចែក​រំលែក​អាថ៌កំបាំង​ក្នុង​ការ​ស្វែង​រក​ស្នេហ៍​ពិត​

បច្ចុប្បន្ន​នេះ​ មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ការ​ស្វែង​រក​នូវ​ដៃគូ​ជីវិត​ ​ចំនួន​អ្នក​ដែល​បាន​រៀបការ​ក៏​មាន​តិច​ជាង​មុន​ ហើយ​មនុស្ស​ភាគ​ច្រើន​ក៏​ត្រូវ​ប្រើ​ពេលវេលា​យូរ​ជាង​មុន​ក្នុង​ការ​ជ្រើសរើស​ដៃ​គូ​ជីវិត​ដើម្បី​រៀបការ​។ ចំណែក​ចំនួន​អ្នក​ដែល​លែងលះ​គ្នា​ក៏​មាន​ច្រើន​ជាង​មុន​ផង​ដែរ។ ដូច្នេះ​ហើយ ស្ត្រី​បី​រូប​នេះ​ នឹង​មក​ចែក​រំលែក​អាថ៌កំបាំង​ក្នុង​ការ​ស្វែងរក​ស្នេហ៍​ពិត​ ។​

១.​​ Joanne អាយុ​ 66 ឆ្នាំ​ នៅ​ Brooklyn រដ្ឋ​ New York

កាល​ពី​នៅ​ក្មេង​លោកយាយ​មិន​បាន​គិត​អ្វី​ច្រើន​ និង​រក​នូវ​អ្វី​ដែល​ត្រឹមត្រូវ​​នោះ​ទេ​ លោកយាយ​គ្រាន់​តែ​ចង់​រៀបការ​ដើម្បី​ចេញ​ពី​ផ្ទះ ព្រោះ​ឪពុក​របស់​គាត់​តែង​តែ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​អន់​ចិត្ត​​ ហើយ​ចំណែក​មិត្តភ័ក្ដិ​របស់​គាត់​វិញ​ ក៏​សុទ្ធ​តែ​បាន​រៀបការ​អស់​ហើយ​ ដែល​នេះ​នាំ​ឲ្យ​គាត់​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ខ្លួន​ឯង​ ថា​ល្អ​មិន​គ្រប់គ្រាន់​ ទើប​សម្រេច​ចិត្ត​រៀបការ​ជាមួយ​ស្វាមី​ទី​មួយ​របស់​គាត់​ ។

ប៉ុន្តែ​ពេល​នេះ​លោក​យាយ​ មាន​ការ​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ ព្រម​ទាំង​បាន​លើក​ថា​ ប្រសិន​បើ​គាត់​គិត​ និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ម្ល៉េះ​គាត់​មិន​ចាំ​បាច់​រៀបការ​ជាមួយ​ស្វាមី​ទី​មួយ​ ហើយ​លែង​គ្នា​នោះ​ទេ​ ។

តាមរយៈ​នេះ​លោក​យាយ​ចង់​ប្រាប់​ថា​ ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ជីវិត​ អ្នក​មិន​ត្រូវ​បង្ខំ​នោះ​ទេ​ អ្វី​ដែល​វា​បម្រុង​កើត​ឡើង ​វា​នឹង​កើត​ឡើង​ ហើយ​ថា​អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្រើន និង​មិន​ត្រូវ​មាន​គំនិត​អវិជ្ជមាន​លើ​ខ្លួន​ឯង​ឡើយ​ ។ អ្នក​ត្រូវ​ធ្វើ​ជា​អ្នក​ជ្រើស​រើស​ មិន​មែន​ជា​អ្នក​ត្រូវ​គេ​ជ្រើស​រើស​នោះ​ទេ​ ។

២. Bella អាយុ​ 77 ឆ្នាំ​ នៅ​Charlottestville រដ្ឋ​Virginia

លោក​យាយ​ថា​ អ្នក​​គួរ​​មាន​ការ​ណាត់​ជួប​ឲ្យ​បាន​​លើស​ពី​មួយ​នោះ និង​​ជាមួយ​មនុស្ស​នានា​ដែល​អ្នក​​គិត​ថា​អាច​ទៅ​ជាមួយ​អ្នក​បាន​ ឲ្យ​បាន​ច្រើន​អ្នក​ ។ ធ្វើ​ដូចនេះ​ អ្នក​អាច​មាន​ឱកាស​ច្រើន​​នៅ​ក្នុង​​ការ​ជ្រើសរើស​មនុស្ស​​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​អ្នក​។

៣. Honey នៅ​កោះ​​ Virgin សហរដ្ឋអាមេរិក​

មនុស្ស​ដែល​អ្នក​ចង់​យក​មក​ធ្វើ​ជា​គូ​អនាគត ត្រូវ​ជា​មនុស្ស​ដែល​អ្នក​ចូលចិត្ត​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ស្វែងរក​ និង​ជ្រើស​រើស​ ដើម្បី​ឲ្យ​មាន​ភាព​ប្រាកដ​ថា​ ពិត​ជា​ម្នាក់​នោះ​ហើយ​ដែល​អាច​ធ្វើ​ជា​ដៃ​គូ​ជីវិត​របស់​អ្នក​​ មិន​មែន​គ្រាន់​តែ​ជា​​ឃើញ​គេ​ល្អ​នៅ​ពេល​ជួប​គ្នា​លើក​ដំបូង​ មាន​ភាព​ទាក់​ទាញ​ ហើយ​អ្នក​ចាប់​អារម្មណ៍​ និង​សម្រេច​​ថា​ជា​មនុស្ស​នោះ​ភ្លាម​នោះ​ទេ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖​


  • ស្ត្រី​វ័យ​ចំណាស់​បី​នាក់​ចែក​រំលែក​អាថ៌កំបាំង​ក្នុង​ការ​ស្វែង​រក​ស្នេហ៍​ពិត​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា
Tags: