Ronaldo បាន​និយាយ​ថា​គាត់​គឺ​ល្អ​ជាង​ Messi

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Real Madrid កីឡាករ​ Cristiano Ronaldo បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​ក្នុង​ចិត្ត​គាត់​គឺ​​គាត់​ល្អ​ជាង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Lionel Messi ។

កីឡាករ​ Ronaldo នឹង​ Messi ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​កំពូល​កីឡាករ​ក្នុង​ពិភព​បាល់​សម័យ​ទំនើប​បច្ចុប្បន្ន​ ។ ហើយ​ការ​ពិភាក្សា​ថា​កីឡាករ​ណា​ដែល​ជា​កីឡាករ​ដ៏​ល្អ​បំផុត​នៅ​តែ​ជា​រឿង​ដ៏​ក្ដៅ​គគុក​ក្នុង​អំឡុង​៣​-៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។

ហើយ​ថ្មីៗ​នេះ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​ EL PAIS កីឡាករ​ Ronaldo បាន​និយាយ​ថា « ការ​ប្រៀប​ Messi ជាមួយ​ខ្ញុំ​វា​មិន​បាន​រំខាន​អារម្មណ៍​ខ្ញុំ​ទេ​ ។ ភាព​ខុស​គ្នា​រវាង​លេខ​១​នឹង​២​គឺ​បញ្ហា​នៃ​ការ​វិភាគ​របស់​អ្នក​គ្រប់​គ្នា​ ហើយ​វា​ក៏​អាស្រ័យ​ថា​តើ​អ្នក​បាន​ឈ្នះ​ពាន​ឬ​ក៏​អត់​ ។ ហើយ​ប្រហែល​ជា​សម្រាប់​អ្នក​កាសែត​ Messi គឺ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​គឺ​ខ្ញុំ​នេះ​ហើយ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ » ។

ចុះ​ប្រិយ​មិត្ត​គិត​យ៉ាង​ណា​ដែរ​ គិត​ដូច​ Ronaldo ដែរ​អត់​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo បាន​និយាយ​ថា​គាត់​គឺ​ល្អ​ជាង​ Messi已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា
Tags: