ពេលមានគភ៌គួរបរិភោគអាហារបែបណា?

រុក្ខជាតិ​កាលណា​ជិត​ផ្លែ​វា​ត្រូវការ​ទឹកនិង​ជី​យ៉ាងច្រើន​ដើម្បី​បំប៉ន​។មាន់​ទា ក៏​ដូចគ្នា​ដែរ​កាលណា​វា​ពង​គេ​ត្រូវឱ្យ​វា​ស៊ី​ឆ្អែត​ហើយ​មាន​ចំណី​ល្អ​ផង ទើប​វា​ពង​ស្មើ​បាន​ច្រើន​ហើយ​ធំៗ​ល្អ​។​យ៉ាងណាមិញ​ចំណែក​ មនុស្ស​យើង​ ក្នុងពេល​មានគភ៌​កាន់តែ​ត្រូវការ​របប​អាហារ​ល្អជាង​ពេលណា​ណា​ទាំងអស់​។ តែ​យ៉ាងណា​ឱ្យ​ការបរិភោគ​របស់​យើង​មាន​តុល្យភាព​រវាង​ចំណីអាហារ​ទាំងនោះ​ ផងដែរ ។ ខណៈ​ពេលនេះ​អ្វីដែល​យើង​ត្រូវ​បរិភោគ​មានដូចជាៈ
បន្លែ សណ្តែក សាច់ ត្រី ហើយនឹង​មុខ​ចំណី​ផ្សេងទៀត ដែល​មានឱជារស​និង​ជីវជាតិ​ល្អៗ​សម្រាប់​អ្នក​និង​ទារក​ក្នុង​ផ្ទៃ​។ អ្វីដែល​យើង​ត្រូវ​តម​មិន ត្រូវ​បរិភោគ​មានដូចជា ចំណីអាហារ​ដែលមានរ​ស​ជាតិ​ហឹរ​ពេកជូរ​ពេក ប្រៃ​ពេក ឬ​អាហារ​ដែល​ផ្អាប់​ចោល​យូរ​នោះទេ​។ក្រៅពី​ការ​ការបរិភោគ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​គួរ​គប្បី​តាំងចិត្ត​ឱ្យ​ទូលាយ​រីករាយ​ក្នុង​ខ្លួន មិនត្រូវ​ធ្វើឱ្យ​ចិត្ត​អ្នកមានការ​រំជួលចិត្ត​ខ្លាំងពេក ការព្រួយបារម្ភ ឬ​ការកើត​ទុក្ខ​ច្រើន​នោះទេអ្វីដែល​ត្រូវ​តម​ជាដាច់ខាត​នោះ​គឺ​ការ ជក់បារី ផឹកស្រា គ្រឿងញៀននិង​ការមើល​ភាពយន្ត​រន្ធត់ៗ​ខ្លាំង​៕​

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ពេលមានគភ៌គួរបរិភោគអាហារបែបណា?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: