Arsenal លើក​ពាន​ Emirate Cup ក្រោយ​បាញ់​១គ្រាប់​ចូល​សំណាញ់​ទី​ Worfsburg

ក្លឹប​កាំភ្លើង​ធំ​ Arsenal បាន​ឈ្នះ​ពាន​ Emirate Cup ក្រោយ​បំបាក់​ក្លឹប​ Worfsburg ដោយ​លទ្ធផល​ ១ទល់នឹង០​ ហើយ​នេះ​ជា​ការ​ឈ្នះ​ពាន​នេះ​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ​២០១០​ ។

ក្នុង​ការ​ប្រកួត​នេះ​ Arsenal ហាក់​មាន​ការ​ពិបាក​ក្នុង​ការ​ទំ​លុះ​សំណាញ់​ទី​ក្លឹប​ Worfsburg ប៉ុន្តែ​ទោះ​ជា​យ៉ាង​នៅ​នាទី​៥០​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​កីឡាករ​ Theo Walcott អាច​ស៊ុត​បញ្ចូល​ទី​​ឲ​ Arsenal បាន​សម្រេច​ហើយ​មួយ​គ្រាប់​នេះ​ក៏​ជា​គ្រាប់​ជ័យជំនះ​សម្រាប់​ Arsenal ផង​ដែរ​ ។

ក្នុង​ព្រឹត្តិការណ៍​នេះ​ក្លឹប​ Arsenal មាន​៦​ពិន្ទុ​ក្រោយ​ឈ្នះ​ទាំង​ពីរ​ប្រកួត​ គឺ​ប្រកួត​ឈ្នះ​ Lyon កាល​ពី​ថ្ងៃ​សុក្រ​និង​ឈ្នះ​ Worfsburg កាល​ពី​ម្សិល​មិញ​នេះ​តែ​ម្តង​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Arsenal លើក​ពាន​ Emirate Cup ក្រោយ​បាញ់​១គ្រាប់​ចូល​សំណាញ់​ទី​ Worfsburg已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: