Real Madrid ផ្ដួល​ AC Milan ដោយ​បាល់​ប៉េណាល់​ទី១០​ទល់​នឹង​៩​

កាល​ពី​ល្ងាច​ម្សិល​មិញ​ក្លឹប​ Real Madrid បាន​លើក​ពាន​ International Champions Cup នៅ​ប្រទេស​ចិន​ក្រោយ​យក​ឈ្នះ​ក្លឹប​ AC Milan ដោយ​គ្រាប់​បាល់​ប៉េណាល់​ទី​១០​ទល់នឹង​៩​ ។

ក្នុង​ការ​ប្រកួត​ពេញ​៩០​នាទី​ក្លឹប​ទាំង​បាន​មិន​អាច​រក​គ្រាប់​បញ្ចូល​ទី​បាន​ដូច​គ្នា​ ដូច​នេះ​ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​ ។ ដោយ​ក្នុង​ប្រកួត​នេះ​គ្រាប់​ប៉េណាល់​ទី​កើត​មាន​រហូត​ដល់​២២​គ្រាប់​ ដោយ​ក្នុង​៥​គ្រាប់​ម្នាក់​ដំបូង​ក្លឹប​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ដូចគ្នា​ហើយ​ការ​ស៊ុត​ចេះ​តែ​បន្ត​រហូត​ដល់​អ្នក​ចាំទី​ Kiko Casilla ជា​អ្នក​ស៊ុត​គ្រាប់​ទី​១០​ឲ្យ​ Real Madrid បាន​សម្រេច​ បន្ទាប់​មក​រូប​គេ​បាន​សង្រ្គោះ​បាល់​ទី១០​ដែល​ស៊ុត​ដោយ​អ្នក​ចាំ​ទី​របស់​ AC Milanមិន​ឲ្យ​ចូល​ទី​បាន​សម្រេច​ ៕

ចង់​ដឹង​ការ​ស៊ុត​បាល់​ប៉េណាល​ទី​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាងណា​សូម​ទស្សនា​ ៖

អត្ថបទ ៖ វិចទ័រ


  • Real Madrid ផ្ដួល​ AC Milan ដោយ​បាល់​ប៉េណាល់​ទី១០​ទល់​នឹង​៩​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: