ការប្រើ​ថ្នាំ​អ៊ី​បូ​ប្រូ​ហ្វែ​ន​( Ibuprofen)​ប្រឈម​នឹង​អ្វីខ្លះ​?

ការប្រើ​ថ្នាំ​អ៊ី​បូ​ប្រូ​ហ្វែ​ន​( Ibuprofen)​ប្រឈម​នឹង​អ្វីខ្លះ​?

​ថ្នាំ​អ៊ី​បូ​ប្រូ​ហ្វែ​ន អាច​បណ្តាលអោយ​មាន​ផល​រំខាន​ជា​ច្រើន ហេតុដូចនេះ​ហើយ ប្រសិនបើ​អាច​ទៅរួច អ្នក​ត្រូវ​ប្រើ​វា​ក្នុង​កម្រិត ដូ​សដ៏​ទាប​បំផុត  ក្នុង​រយៈពេល​ខ្លី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​វា​អាច​ទប់ស្កាត់បាន នូវ​រោគ​សញ្ញា​មួយ​ចំនួន ដែល​អាច​នឹង​កើតមាន​។​

​ផល​រំខាន​ដែល​មាន​ជា​ទូទៅ ចំពោះ​ការប្រើប្រាស់​ថ្នាំ​អ៊ី​បូ​ប្រូ​ហ្វែ​ន​មានដូចជា​៖

  • ​ក្អួតចង្អោរ​។​
  • ​ក្អួត​។​
  • ​រាគ​។​
  • ​មិន​មាន​ការរំលាយ​អាហារ​បានល្អ​។​
  • ​ឈឺ​ពោះ​។​

​ផល​រំខាន​ដែល​ហាក់​នឹង​មិន​សូវ​កើតមាន រួមមាន​ដូចជា​៖

  • ​ឈឺក្បាល​។​
  • ​វិលមុខ​។​
  • ​មានការ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន ( ហើម​ពោះ​) ។​
  • ​សម្ពាធ​ឈាម​មាន​ការកើនឡើង​។​
  • ​រលាក​ក្រពះ​។​
  • ​មាន​ជំងឺ​ដំបៅ​ក្រពះ​។​
  • ​មានប្រតិកម្ម​អា​លែ​ហ្សី ដូចជា​មាន​កន្ទួលរ​ម៉ាស់​។​
  • ​រោគសញ្ញា​នៃ​ជំងឺ​ហឺត​មាន​សភាព​អាក្រក់​ជាង​មុន ដោយសារតែ មាន​ការស្ទះ​ផ្លូវដង្ហើម​។​

ផល​រំខាន​ដែល​ហាក់​នឹង​មិន​សូវ​កើតមាន​នេះ ក៏​រួម​មាន​ផងដែរ នូវ​ការ​បន្ទោ​របង់​លាមក​ពណ៌​ខ្មៅ និង កំអួត​មាន​លាយ​ឈាម​។ ផល​រំខាន​ទាំងនេះ អាច​ចង្អុលបង្ហាញ​អោយ​ឃើញ​ថា វា​កំពុង​មាន​ការ​ហូរឈាម នៅ​ខាងក្នុង​ក្រពះ​អ្នក​។​

អ្នក​ត្រូវ​ធ្វើការ​ពិនិត្យ​នូវ​វេជ្ជបញ្ជា ដែលមាន​ដាក់​មក​ជាមួយ​នឹង​ប្រអប់​ថ្នាំ និង ស្វែងយល់​ពី​ផល​រំខាន របស់​វា មុន​ពេល​អ្នក​ចាប់ផ្តើម​ធ្វើ​ការប្រើប្រាស់​។​

ប្រសិនបើ​អ្នក​មិន​អារម្មណ៍​ថា​មិន​សូវ​ស្រួលខ្លួន បន្ទាប់​ពី​អ្នក​បាន​លេបថ្នាំ អ៊ី​បូ​ប្រូ​ហ្វែ​ន ឬ ក៏​មាន​ការព្រួយបារម្ភ អំពី​ផល​រំខាន​របស់​វា នោះ​អ្នក​ត្រូវ​ស្វែងរក​ដំបូន្មាន​ពី​ឱសថ​ការី ឬ គ្រូពេទ្យ របស់​អ្នក​។​

ការបង្កើន​នូវ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​
ការប្រើប្រាស់​ថ្នាំ​អ៊ី​បូ​ប្រូ​ហ្វែ​ន ជាពិសេស​ក្នុង​កម្រិត​ដូ​ស​មួយដ៏​ខ្ពស់ ក្នុង​រយៈពេល​ដ៏​យូរ គឺ​អាច​ធ្វើ អោយ​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែ​ខ្ពស់ មានដូចជា​៖

  • ​ការ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល គឺ​នៅ​ពេល​ដែល​ការផ្គត់ផ្គង់​ឈាម ទៅកាន់​ខួរក្បាល​ត្រូវបាន ទទួលរង​នូវ​ផល​រំខាន​។​
  • ​មាន​ជំងឺ​គាំងបេះដូង គឺ​កើតមាន​បាន​នៅពេលដែល ដំណើរការ​នៃ​ការ​ផ្គង់​ផ្គង់​ឈាម ត្រូវបាន​រាំង ស្ទះ ។​

ចំពោះ​ស្ត្រី ការប្រើប្រាស់​ថ្នាំ​អ៊ី​បូ​ប្រូ​ហ្វែ​ន​ក្នុង​រយៈពេល​ដ៏​យូរ គឺថា​នា​ពេល​ខ្លះ​វា​អាច​មាន​ទំនាក់ទំនង ជាមួយនឹង​ការ កាត់បន្ថយ​នូវ​សម្ថ​ភាព​ក្នុង​ការបង្ក​កំណើត​។

អ៊ី​បូ​ប្រូ​ហ្វែ​ន គឺ​ហាក់​នឹង​មិន​មាន​ផលប៉ះពាល់ ទៅដល់​សម្ថ​ភាព​របស់​អ្នក ក្នុង​ការបើកបរ​អោយមាន សុវត្ថិភាព​នោះទេ បើទោះជា​មាន​មនុស្ស​មួយចំនួន អាច​នឹង​មាន​អារម្មណ៍​ថា វិលមុខ​បន្ទាប់ពី​ពួកគេ បាន លេប​វា​រួច​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​វិលមុខ នោះ​អ្នក​មិនគួរណា ធ្វើការ​បញ្ជា​យានយន្ត​ដោយ​ខ្លួន ឯង​ទេ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។