ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥៦​ខ្នង​នៅ​ស្រុក​ ​កំពង់លែង​បាក់​រលំ​និង​របើក​ដំបូល​

​កំពង់ឆ្នាំង:
ឃុំ​ចំនួន​២​របស់​ស្រុក​កំពង់លែង​បានទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៦​បណ្តាលអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥៦​ខ្នង​បាក់​រាប​ដល់​ដី​និង​របើក​ដំបូល​។​

​មន្ត្រី​សាលាស្រុក​កំពង់លែង​បានអោយដឹងថា​ឃុំ​ដែល​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ខ្យល់​កន្ត្រាក់​នេះ​មាន​ឃុំ​ដារ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​បណ្តាលអោយ​ខូចខាត​អស់​ផ្ទះ​ចំនួន​៤៧​ខ្នង​ក្នុង​បាក់​រលំ​ដល់​ដី​ចំនួន​១៣​ខ្នង​និង​ប៉ើង​របើក​ដំបូល​ចំនួន​៣៤​ខ្នង​។​ចំណែក​ឃុំ​សំរោង​សែន​ប៉ះពាល់​បណ្តាលអោយ​ខូចខាត​ផ្ទះ​អស់​ចំនួន​៩​ខ្នង​ក្នុងនោះរ​លំបាក់​រាប​ដល់​ដី​ចំនួន​១​ខ្នង​និង​របើក​ដំបូល​ចំនួន​៨​ខ្នង​។​

​មន្ត្រី​សាលាស្រុក​កំពង់លែង​បាន​អោយដឹងទៀតថា​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​ចាប់ពី​វេលា​ម៉ោង​ប្រមាណ​ជិត​៧​យប់​និង​បោកបក់​យ៉ាងខ្លាំង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧​និង​៣០​នាទី​បណ្តាលអោយ​ខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ស្ទើរ​ទាំងស្រុង​។​ខ្យល់​កន្ត្រាក់​នេះ​មិន​បណ្តាលអោយ​រងគ្រោះ​ដល់​ជីវិត​មនុស្ស​និង​សត្វ​នោះទេ​ដោយសារ​ប្រជាពលរដ្ឋ​នៅពេលនោះ​ឃើញ​ស្ថានភាព​ខ្យល​បក់​ខ្លាំង​បាននាំគ្នា​គេច​ចេញពីផ្ទះ​ទៅរក​ទី​ដែលមាន​សុវត្ថិភាព៕