ក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំង នឹងអាចប៉ះគ្នានៅអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ:

តំណាងសហគមន៍ដីធ្លី បានអោយដឹងនៅរសៀលថ្ងៃទី6 ខែឧសភា ថាប្រជាពលរដ្ឋសហគមន៍ ដីធ្លីនៅតាម
បណ្តាខេត្ត និងក្រុមអង្គការសង្គមស៊ីវិល ប្រមាណជា 2ពាន់នាក់ ឡើងមកប្រមូលផ្តុំគ្នានៅវត្តភ្នំ នាព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2016 ដើម្បីហែរក្បួនដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រជាពលរដ្ឋសហគមន៍ដីធ្លីនៅតាមបណ្តាខេត្ត និងក្រុមអង្គការសង្គមស៊ីវិល ប្រមាណ2000នាក់ ឡើងមក
ប្រមូលផ្តុំគ្នានៅវត្តភ្នំនាព្រឹកថ្ងៃទី7 ខែឧសភា ដើម្បីហែរក្បួនដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។ ប៉ុន្តែការហែរក្បួននេះ មិនត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតអោយធ្វើការហែរក្បួននោះ។ 
គោលបំណងនៃការហែរក្បួននេះ គឺគោលបំណងសុំអោយបឈ្ឈប់ការគំរាមកំហែងលើសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិល តាមរយៈការចោទប្រកាន់ផ្សេងៗ។
ចំណែកក្រុមយុវជនមួយក្រុមទៀត ក៏បានត្រៀមខ្លួនដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ គឺគាំទ្រចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាត់ការទៅលើមន្ត្រីសង្គមស៊ីវិលចំនួន4រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ពាក់ព័ន្ធការសូកប៉ានសាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងរឿងស្នេហាមុនដាច់ស្រេចរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយកញ្ញា ខុម ចានយដារ៉ាទី ហៅស្រីមុំ។