TA_K (Top Angkor Liker) ក្លាយ​ជា​ Facebook Group ដែល​ពេញ​និយម​សម្រាប់​យុវវ័យ

ការ​បង្កើត​ក្រុម​នៅ​ក្នុង​ Facebook ឬ Facebook Group គឺ​ដើម្បី​ប្រមូល​ផ្ដុំ​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ក្នុង​គោល​ដៅ​អ្វី​មួយ​ ដូចជា ការ​កម្សាន្ត​ ការ​ចែក​រំលែក​ចំណេះ​ដឹង និង​ការ​ចែក​ចាយ​ព័ត៌មាន​ជា​ដើម។

នៅ​កម្ពុជា​គេ​សង្កេត​ឃើញ​ថា​មាន​ Facebook Group ជា​ច្រើន​កំពុង​តែ​មាន​វត្តមាន​ជាមួយ​នឹង​គោល​បំណង​ខុស​ៗ​គ្នា ហើយ​ក្នុង​ចំណោម​ Facebook Group ទាំង​អស់​ Group មួយ​ដែល​មាន​ឈ្មោះ​ថា​ ហាក់​កំពុង​តែ​មាន​ការ​ពេញ​និយម​ពី​សំណាក់​យុវវ័យ​កម្ពុជា​​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ Group ផ្សេង​ទៀត ដែល​មាន​មាន​គោល​បំណង​ក្នុង​ការ​ចែក​រំលែក​ការ​កម្សាន្ត​ និង​ព័ត៌មាន​មួយ​ចំនួន​ផង​ដែរ។

ជាមួយ​នឹង​សមាជិក​ចំនួន​ជាង​ ១៣ ម៉ឺន​នាក់​​ Group មួយ​នេះ​តែង​តែ​មាន​សកម្មភាព​ស្ទើរ​តែ​គ្រប់​ពេល ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ Post ចូល​ទៅ​ក្នុង​ Group មិន​តិច​ជាង 50 ដង​ឡើយ​ ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​និង​ Like ឥត​ឈប់​ឈរ។ ទន្ទឹម​នឹង​នោះ​ក៏​មាន​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​ក្នុង​ Group នេះ​ផង​ដែរ ដោយ​មាន​សមាជិក​មួយ​ចំនួន​បាន​ Upload រូប​ភាព​អាសអាភាស និង​ ប្រធាន​បទ​មួយ​ចំនួន​ដែល​មិន​សម​រម្យ​ និង​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ជាដើម។

ទោះ​បី​ជា​មាន​សកម្មភាព​អសកម្ម​មួយ​ចំនួន​ក៏​ពិត​មែន​ប៉ុន្តែ​ Group មួយ​នេះ​នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​ ហើយ​អ្នក​គ្រប់​គ្រង់Groupនេះ ឬ ហៅ​ម្យ៉ាង​ទៀត​ថា​ Admin ក៏​បាន​ចេញ​ចំណាត់​ការ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​អវិជ្ជមាន​នៅ​ក្នុង​ក្រុម​ផង​ដែរ។ សូម​បញ្ជាក់​ថា​ Group មួយនេះ​​សម្រាប់​តែ​យុវវ័យ​​​តែ​ប៉ុណ្ណោះ​ បើ​សិនជា​មនុស្ស​ចាស់​អាច​នឹង​មិន​ពេញ​ចិត្ត​ក៏​ថា​បាន៕​​​

 

អត្ថបទដោយ ៖ Mr DEE


  • TA_K (Top Angkor Liker) ក្លាយ​ជា​ Facebook Group ដែល​ពេញ​និយម​សម្រាប់​យុវវ័យ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: