ធ្លាប់​តែ​ឃើញ​ម៉ាស៊ីនព្រីន​រូបថត​ តែ​ឥលូវ​មាន​ម៉ាស៊ីន​ព្រីន​វីដេអូ​ទៀត

គេ​ធ្លាប់​តែ​ឮ ហើយ​ស្គាល់​ម៉ាស៊ីន​ព្រីនរូបថត ប៉ុន្តែ​សម្រាប់​ម៉ាស៊ីន​ព្រីន​វីដេអូ​ប្រហែល​ជា​មិន​ធ្លាប់​សូម្បី​តែ​ឮ​ ហើយ​ក៏​គិត​ថា​វា​មិន​អាច​ទៅ​រួច​ដែរ។

ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​នេះ​ Futurism ទើប​តែ​បង្ហោះ​នូវ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ម៉ាស៊ីន​ដែល​មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​ឮ ឬ​មិន​ជឿ​ថា​វា​នឹង​បង្ហាញ​រូបរាង។

បើ​តាម​រយៈ​វីដេអូ​នេះ​ លោក​អ្នក​អាច​ធ្វើ​ការ​បោះ​ពុម្ព​វីដេអូ​របស់​អ្នក​ទៅ​ក្នុង​ក្រដាស​មួយ​ផ្ទាំង​តាម​រយៈ​ម៉ាស៊ីន​ព្រីន​ដ៏​ពិសេស​មួយ ដែល​វា​នឹង​ប្រែក្លាយ​វីដេអូ​របស់​អ្នក​ទៅ​ជា​រូបថត​មួយ​សន្លឹក ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​នោះ​នៅ​ពេល​ដែល​លោក​អ្នក យក​រូបថត​​មួយ​សមក​នោះ​មក​ដាក់​ពី​មុខ​កាមេរ៉ា នៃ​ទូរសព្ទ​ដោយ​ប្រើប្រាស់​កម្មវិធី​មួយ​ នោះ​អ្នក​នឹង​ឃើញ​រូបថត​មួយ​សន្លឹក​នោះ​បង្ហាញ​ជា​ចលនា​ដែល​ដូច​ទៅ​នឹង​វីដេអូ​ដែល​អ្នក​បាន​បោះពុម្ព​អញ្ចឹង។

ម៉ាស៊ីន​ព្រីន​នេះ​ វា​​កំពុង​តែ​ធ្វើ​ឲ្យ​អ្វី​ដែល​អ្នក​ធ្លាប់​ឃើញ​នៅ​ក្នុង​ខ្សែភាពយន្ត Harry Porter (រូបភាព​មាន​ចលនា) បាន​ក្លាយ​ជា​ការ​ពិត៕​​​

ប្រែសម្រួល ៖ ជលស័យ


  • ធ្លាប់​តែ​ឃើញ​ម៉ាស៊ីនព្រីន​រូបថត​ តែ​ឥលូវ​មាន​ម៉ាស៊ីន​ព្រីន​វីដេអូ​ទៀត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: