ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ផ្ដាច់​សង្ខារ​នារី​ម្នាក់ ​ឯ​គូ​ដណ្ដឹង​នាង​របួស​ធ្ងន់

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ផ្ដាច់​សង្ខារ​នារី​ម្នាក់ ​ឯ​គូ​ដណ្ដឹង​នាង​របួស​ធ្ងន់

ពោធិ៍សាត់​ ៖​ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ បាន​បោកបក់​បណ្ដាល​ឲ្យ​ ផ្ទះ​ប្រជាពលរដ្ឋ​១៨​ខ្នង​​ ​រង​ការ​ខូចខាត​ នៅ​ឃុំ​ឈើ​តុំ ​ព្រម​ទាំង​ផ្ដាច់ជីវិត​ស្ត្រី​វ័យ​១៩​ឆ្នាំ​ម្នាក់​ បាក់.ក​ស្លាប់​ភ្លាម​មួយ​រំពេច​ ឯ​គូ​ដណ្ដឹង​នាង​​បាន​រង​របួស​ធ្ងន់។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ កាលពី​វេលា​​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​​​បាន​ឲ្យ​ដឹង​ថា ​៖​ នៅ​មុន​ពេល​កើតហេតុ​​​​ ​នៅ​ឃុំ​ឈើ​តុំ​ មាន​ធ្លាក់​ភ្លៀង​នាំ​ទាំង​ខ្យល់​បោកបក់​​យ៉ាង​ខ្លាំង​ មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ ​បណ្ដាល​ឲ្យ​រង​​ការ​​​​ខូចខាត​​​​​អស់​១៨​ខ្នង​ផ្ទះ។ ប៉ុន្តែ​ផ្ទះ​ ដែល​រលំ​ ហើយ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ មាន​​ទំហំ​៧.៥០​​ម​គុណ​៨.២០​​ម ​ចាក់​បេតុង​ក្រោម ​ប្រក់​ក្បឿង​ ទើប​សង់​ថ្មី​ ទុក​ជា​កាដូ​ឲ្យ​ខាង​កូនក្រមុំ​ ជា​ស្ត្រី​រងគ្រោះ។ ជា​អកុសល​ផ្ទះ​នោះ​ ​​ត្រូវ​បាន​ខ្យល់​បក់​ដួល​រលំ ​​​សង្កត់​ស្ត្រី​រងគ្រោះ​ឈ្មោះ ក្រិច ចាន់​ដែ​ត អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ខាងលើ ​បាក់.ក​ស្លាប់ និង​គូ​ដណ្ដឹង​នាង​ឈ្មោះ​សែម អៃ អាយុ​២៥​ឆ្នាំ​ ​រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​​គ្នា ​​​រង​របួស​ធ្ងន់ធ្ងរ ថែមទាំង​ជ្រូក​ពីរ​ក្បាល​របស់​ពួកគេ​ចិញ្ចឹម​ទុក​ការ​ ក៏​ត្រូវ​ផ្ទះ​រលំ​សង្កត់​ងាប់​ជាមួយ​ស្ត្រី​នោះ​ដែរ។

លោក​ប៊ិន វណ្ណា ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ​៖ ​ករណី​នេះ​ ខាង​អាជ្ញាធរ​ ក៏​ដូច​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ចុះ​ដល់​ទីតាំង​​​កើតហេតុ​ភ្លាមៗ​ ​ ដើម្បី​ជួយ​គ្រួសារ​រងគ្រោះ​ ដោយ​​​​​គ្រោះ​​ធម្មជាតិ​នេះ។ ចំណែក​ទីតាំង​ផ្សេងៗ​សរុប​ទាំង​អស់​១៨​ខ្នង​ផ្ទះ​នោះ ​អាជ្ញាធរ​ ​សមត្ថកិច្ច​ ជាមួយ​ខាង​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ក្រគរ​ បាន​កំពុង​ស្រង់​ស្ថិតិ​ពី​ផល​ប៉ះពាល់​ដើម្បី​សង្គ្រោះ​ជាបន្ទាន់​​ រួម​ទាំង​ជួយ​សាងសង់​លំនៅឋាន​ជូន​ពួកគាត់​បាន​នៅ​ជា​បណ្ដោះអាសន្ន​ផង​ដែរ៕