សមត្ថកិច្ច​នគរបាល ប៉ុ​ស្តិ៍​ទឹកថ្លា​ចាប់ខ្លួន​បុរស​ម្នាក់​ក្រោយ​ឆែក​ឃើ​ញ​ថ្នាំញៀន​១០​កញ្ចប់

សមត្ថកិច្ច​នគរបាល ប៉ុ​ស្តិ៍​ទឹកថ្លា​ចាប់ខ្លួន​បុរស​ម្នាក់​ក្រោយ​ឆែក​ឃើ​ញ​ថ្នាំញៀន​១០​កញ្ចប់



ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្តិ៍​ទឹកថ្លា ចាប់ខ្លួន​បន្ទាប់ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ តូចៗ រួចមក​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ សង្កាត់​ទឹកថ្លា​​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៦។

ការ​ចាប់​ខ្លួន​ជនជាប់ចោទ​រូបនេះ​ធ្វើ ​ខ​ណៈ​ពេលដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍​ទឹកថ្លា ដាក់​គោលដៅ​ឆែកឆេរ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ តែ​នៅ​ពេល​ជន​នេះ​ជិះ​ម៉ូតូ​មកដល់​បាន​រត់គេច​ពី​ការ​ឆែកឆេរ ដោយមាន​ការ​សង្ស័យ​ទើប ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​ចាប់​បាន ហើយ​បាន​ឆែកឆេរ​រក​ឃើ​ញ​ថ្នាំញៀន​ហូត​ដល់​ចំនួន​១០​កញ្ចប់​ឯណោះ ​ទើប​ចាប់​ខ្លួន​តែម្តង។

ប៉ូលិស​កំពុង​សាកសួរ​ជន​ល្មើសរូប​នេះ​ដើ​ម្បី​ស្រាវជ្រាវ ថា​តើ​ថាំ្ន​ញៀន​ទាំងនេះ​ទិញ​មកពី​អ្នកណា​នៅ​កន្លែង ហើ​យ​ទិញ​ទៅ​ធ្វើ​អ្វី យ៉ាង​ច្រើ​ន​ដូច្នេះ​។ ជំហាន​ដំបូង​ប៉ូលិស​បាន​ចោទ​ប្រកាន់​ជន​នេះ​ពី​បទ​ជួញដូរ​ថ្នាំញៀន​ដែលជា​អំពើ​បទ​ល្មើ​ស​ឧក្រិដ្ឋ៕