១០​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​រៀន​ដើម្បី​ក្លាយ​ជា​ សុភាព​បុរស​ពិត​(​ចំណុច​ទី​៩​ ពិសេស​សម្រាប់​អ្នក​លួច​ស្រលាញ់​គេ​)

អត្ថបទ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​សម្រាប់​​បុរស​មួយ​ចំនួន​ ដែល​ចង់​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ឲ្យ​ក្លាយ​​​ជា​សុភាព​បុរស​ពិត​ប្រាកដ​ម្នាក់​។ វា​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​លះ​បង់​អ្វី​ដែល​ធំ​ធេង​នោះ​ទេ ​អ្នក​គ្រាន់​តែ​រៀន​នូវ​ចំណុច​ដ៏​សាមញ្ញ​ទាំង​១០​ខាង​ក្រោម​នេះ​ នោះ​អ្នក​នឹង​ក្លាយ​ជា​បុរស​​ពិត​ប្រាកដ​ម្នាក់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​។

១០​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​រៀន​ដើម្បី​ក្លាយ​ជា​ សុភាព​បុរស​ពិត​(​ចំណុច​ទី​៩​ ពិសេស​សម្រាប់​អ្នក​លួច​ស្រលាញ់​គេ​)

១-រៀន​ស្មោះ​ត្រង់​ជាមួយ​មិត្ត​របស់​អ្នក​ ៖

សុភាព​បុរស​ពិត​ប្រាកដ​ម្នាក់​ ជា​បុរស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ជាមួយ​មិត្ត​របស់​គេ​។ វា​ហាក់​ដូច​ជា​សាមញ្ញ​មែន​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ភ្លេច​គិត​ពី​ចំណុច​នេះ​ ដោយ​សារ​តែ​ពេល​វេលា​ ការងារ​ គម្លាត​ និង​​ការ​ប្ដេជ្ញា​ចិត្ត​របស់​គេ​ម្នាក់​ បាន​ក្លាយ​ជា​កត្តា​ដែល​នាំ​ឲ្យ​ពួក​គេ​យក​មក​ធ្វើ​ជា​លេស​ ហើយ​​ចាប់​ផ្ដើម​សូវ​យក​ចិត្ត​ទុក​ដាក់​ និង​ ស្មោះ​ត្រង់​ចំពោះ​មិត្ត​របស់​ពួក​គេ​ខ្លួន​​។

២ -រៀន​សុំទោស​ ៖

ចរិត​របស់​បុរស​ពិត​ប្រាកដ​នោះ​ គឺ​ពួក​គេ​មាន​ទំនួល​ខុស​ត្រូវ​ ហើយ​ចេះ​ដាក់​ខ្លួន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​ខុស ហើយ​ពួក​គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​និយាយ​​​សុំទោស​នោះ​ទេ​ ។

៣ -រៀន​គោរព​ពេល​វេលា​ ៖

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ដែល​យល់​ថា​ វា​ជា​រឿង​ធម្មតា​សម្រាប់​ការ​មក​យឺត​។ ទោះ​បី​មិត្ត​របស់​អ្នក​យល់​ដូច្នេះ​ក៏​ដោយ​ តែ​អ្នក​នៅ​តែ​ត្រូវ​គោរព​ពេល​វេលា​ ព្រោះ​វា​បាន​បង្ហាញ​ពី​ការ​គោរព​របស់​អ្នក​ចំពោះ​អ្នក​ដទៃ​ និង​ក៏​ដូច​ជា​គោរព​ខ្លួន​អ្នក​ផ្ទាល់​ផង​ដែរ​ ។

១០​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​រៀន​ដើម្បី​ក្លាយ​ជា​ សុភាព​បុរស​ពិត​(​ចំណុច​ទី​៩​ ពិសេស​សម្រាប់​អ្នក​លួច​ស្រលាញ់​គេ​)

៤-ឈប់​ធ្វើ​ខ្លួន​ជា​បុរស​ល្អ​ម្នាក់​ដែល​ធ្វើ​រឿង​អ្វី​មួយ​ចុង​ក្រោយ​គេ​ ៖

មនុស្ស​មួយ​ចំនួន​យល់​ខុស​ថា សុភាព​បុរស​ពិត​គួរ​តែ​ធ្វើ​ចាញ់​ ហើយ​តែង​តែ​ធ្វើ​អ្វី​ក្រោយ​គេ​ ប៉ុន្តែ​មាន​តែ​អ្នក​ចាញ់​ទេ​ដែល​ធ្វើ​អ្វី​ក្រោយ​គេ​នោះ​ បុរស​ពិត​មិន​ធ្វើ​ដូច្នោះ​ឡើយ​។ បុរស​ពិត​ប្រាកដ​ ជា​បុរស​ដែល​ធ្វើ​អ្វី​ទៅ​តាម​ការ​ប្រាថ្នា​ដែល​គេ​ចង់​បាន​។

១០​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​រៀន​ដើម្បី​ក្លាយ​ជា​ សុភាព​បុរស​ពិត​(​ចំណុច​ទី​៩​ ពិសេស​សម្រាប់​អ្នក​លួច​ស្រលាញ់​គេ​)

៥-មិន​ត្រូវ​ការ​ឲ្យ​គេ​ចាប់​អារម្មណ៍​ ៖

មាន​អ្នក​ខ្លះ​តែង​និយាយ​ថា​ “ខ្ញុំ​លួច​ស្រលាញ់​នាង​ហើយ​, ខ្ញុំ​តែង​តែ​នៅ​គ្រប់​ពេល​ដែល​នាង​ត្រូវ​ការ​ខ្ញុំ​ តែ​ចំពោះ​នាង​ ខ្ញុំ​គ្រាន់​តែ​ជា​មិត្ត​ធម្មតា​របស់​នាង​តែ​ប៉ុណ្ណោះ​” ~ ការ​និយាយ​បែប​នេះ​ គេ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​ខ្លួន​ឯង​ល្អ​ព្រួយបារម្ភ​​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ឲ្យ​គេ​សរសើរ​ប៉ុណ្ណោះ​ ។​

បុរស​ល្អ​ពិត​ប្រាកដ​ មិន​ត្រូវ​​ការ​ឲ្យ​គេ​និយាយ​ល្អ​ ឬ​សរសើរ​ពី​ខ្លួន​នោះ​ទេ​។ បើ​យល់​ថា​ រឿង​ដែល​គេ​ធ្វើ​ជា​រឿង​ល្អ​ នោះ​គេ​នឹង​ធ្វើ​ដោយ​មិន​បាច់​ចាំ​ការ​សរសើរ​ពី​អ្នក​ដទៃ​ឡើយ​។

៦-រៀន​ចេះ​នៅ​ម្នាក់​ឯង​ ៖

ការ​ដែល​យើង​ចេះ​តែ​តោង​ទាម​ និង​រំខាន​គេ​ឯង​ឲ្យ​នៅ​ជាមួយ​ខ្លួន​ វា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​​ថា​ យើង​ជា​មនុស្ស​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ហើយ​មិន​ភាព​ម្ចាស់​ការ​ ។ អ្នក​គួរ​រៀន​នៅ​ម្នាក់​ឯង​ខ្លះ​ ហើយ​ជា​ពិសេស​ការ​ធ្វើ​បែប​រំខាន​ឲ្យ​គេ​នៅ​ជាមួយ​ ​ក៏​​មិន​ច្បាស់​ថា​អ្នក​ដទៃ​ចូល​ចិត្ត​ខ្លួន​ឬ​ក៏​អត់​។

៧-ចេះ​មាន​ពេល​សម្រាក​កម្សាន្ត​ខ្លះ​​ ៖

បើ​យើង​មិន​ចេះ​សម្រាក​ ហើយ​ចេះ​តែ​ពិបាក​ចិត្ត​លើ​រឿង​បន្តិច​បន្តួច​ នោះ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​មនុស្ស​ជុំវិញ​ខ្លួន​យើង​។ បុរស​ពិត​ដឹង​ពេល​ណា​ដែល​គេ​គួរ​សម្រាក​​ ហើយ​គេ​ទទួល​ស្គាល់​ថា​គ្រប់​រឿង​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ​ ហើយ​អ្វី​ៗ​​ដែល​កើត​ឡើង​​អាច​នឹង​ផ្ទុយ​ពី​អ្វី​ដែល​គេ​បាន​គិត​ទុក​ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​គេ​បាន​​ត្រៀម​ខ្លួន​រួច​រាល់​ទៅ​ហើយ​។

៨-មិន​ត្រូវ​មាន​មនោសញ្ចេតនា​ពេក​នោះ​ទេ​ ៖

ធ្វើ​ជា​សុភាព​បុរស​ម្នាក់​ អ្នក​គួរ​តែ​រឹង​មាំ​ មិន​ទន់​ជ្រាយ​តាម​អារម្មណ៍​នោះ​ឡើយ​។​អារម្មណ៍​មិន​អាច​គ្រប់​គ្រង​បុរស​ពិត​បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ​ទេ​ ដែល​​សុភាព​បុរស​ពិត​ជា​អ្នក​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​​ ។

១០​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​រៀន​ដើម្បី​ក្លាយ​ជា​ សុភាព​បុរស​ពិត​(​ចំណុច​ទី​៩​ ពិសេស​សម្រាប់​អ្នក​លួច​ស្រលាញ់​គេ​)

៩-ចេះ​ពី​របៀប​និយាយ​ទៅ​កាន់​មនុស្ស​ស្រី​៖

ពេល​ខ្លះ​សេចក្ដី​ស្រឡាញ់​និង​មនោសញ្ចេតនា​អាច​កើត​ឡើង​ដោយ​ឯក​ឯង ប្រៀប​​ដូច​ជា​កម្លាំង​ធម្មជាតិ​ក៏​ពិត​មែន​ តែ​បើ​អ្នក​ស្រលាញ់​នរណា​ម្នាក់​ហើយ​មិន​ចេះ​និយាយ​នោះ​ អ្នក​ក៏​មិន​មែន​ជា​បុរស​ពិត​ផង​ដែរ​​, មាន​អ្នក​ខ្លះ​គិត​ថា​ ស្រ្តី​គួរ​តែ​ជា​អ្នក​ចាប់​ផ្ដើម​ក្នុង​ការ​និយាយ​រក​ខ្លួន​,ចំពោះ​អ្នក​ តើ​អ្នក​គិត​ថា​មនុស្ស​ស្រី​នឹង​មក​និយាយ​ជាមួយ​អ្នក​មុន​ឬ​ទេ​ ? ​​សូម​អ្នក​រៀន​​បញ្ចេញ​សកម្មភាព​ខ្លះ​ បុរស​ពិត​តែង​​ក្លាហាន​ហ៊ាន​និយាយ​ និង​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​កាន់​នារី​ដែល​ខ្លួន​ចូល​ចិត្ត ​។

១០​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​រៀន​ដើម្បី​ក្លាយ​ជា​ សុភាព​បុរស​ពិត​(​ចំណុច​ទី​៩​ ពិសេស​សម្រាប់​អ្នក​លួច​ស្រលាញ់​គេ​)

១០ -រៀន​ប្រឈម​មុខ​នឹង​បញ្ហា​ ៖

ទោះ​បី​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ឈឺ​ចាប់​ ? រឿង​ខ្លះ​នឹង​មិន​ដូច​អ្វី​ដែល​អ្នក​គិត​? ​ឬ​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ ? ឬ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​ ត្រូវ​ចាំ​ថា​ ៖ ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នោះ​ ។
អ្នក​មិន​ត្រូវ​គេច​វេស​, និយាយ​រអ៊ូ​រទាំ​ ឬ ប៉ង​អោយ​មាន​នរណា​ម្នាក់​មក​ជួយ​អ្នក​ចេញ​ពី​បញ្ហា​នោះ​ ។
អ្នក​ជា​សុភាព​បុរស​ពិត​ អ្នក​មិន​ត្រូវ​​ត្អូញត្អែរ​ យំ​សោក​ដូច​ក្មេង​តូច​ទៀត​នោះ​ទេ​ ។

 

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • ១០​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​រៀន​ដើម្បី​ក្លាយ​ជា​ សុភាព​បុរស​ពិត​(​ចំណុច​ទី​៩​ ពិសេស​សម្រាប់​អ្នក​លួច​ស្រលាញ់​គេ​)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: