ទប់ស្កាត់មហារីលំពែង ដោយ​ការ៉ុត និង​ប្រូកខូលី

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានរកឃើញថា វីតាមីន A នៅក្នុងបន្លែដូចជា ការ៉ុតក្រហម (Beetroot) និងប្រូកខូលី (Brocoli) មានប្រសិទ្ធភាពអាចទប់ទល់នឹងជំងឺមហារីកលំពែង។

ប្រធានវិទ្យាស្ថានប្រឆាំងជំងឺមហារីក នៅទីក្រុងឡុងដ៏ ដែលដឹកនាំក្រុមអ្នកស្រាវជ្រាវរួមជាមួយ វិទ្យាស្ថានដទៃផ្សេងទៀតអស់រយៈពេល៤ឆ្នាំកន្លងមកបានរកឃើញថា បើកោសិកាធម្មតាដែលនៅជុំវិញ កោសិកាមហារីក មានវីតាមីន A កម្រិតខ្ពស់ និងអាចរារាំងមិនឲ្យមហារីករាលដាលបាន។

អ្នកស្រាវជ្រាវជឿជាក់ថា ការរកឃើញនេះ នឹងជួយបង្កើនអត្រារស់រានមានជីវិតរបស់អ្នកជំងឺមហារីក ប្រភេទនេះ និងមានវិធីព្យាបាលបែបថ្មីដល់អ្នកជំងឺបាន៕

ដោយ៖ NEA
ប្រភព៖ topsante


  • ទប់ស្កាត់មហារីលំពែង ដោយ​ការ៉ុត និង​ប្រូកខូលី已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: