វិធី​ធ្វើ​សាប៊ូកក់សក់​ដើម្បី​សក់​ឆាប់​វែង ភ្លឺរលោង និង ​ក្រាស់​ដូច​ចិត្ត

សក់ជាផ្នែកមួយដ៏សំខាន់នៃសម្រស់ផ្ទៃមុខរបស់ស្ត្រី ប៉ុន្តែប្រសិនបើអ្នកចូលចិត្តលេងម៉ូដសក់ដោយប្រើម៉ាស៊ីនផ្លុំ កៀប កិបច្រើនពេក នោះសក់ងាយនឹងខូច ស្ងួត បែកចុងនិងជ្រុះទៀតផង ។
ប្រសិនបើអ្នកជួបនឹងបញ្ហាបែបនេះសូមសាកល្បងវិធីធ្វើសាប៊ូកក់សក់ធម្មជាតិខាងក្រោមដើម្បីបំប៉នសក់ឱ្យស្រស់ស្អាត និងរស់រវើកឡើងវិញ។ គ្រឿងផ្សំខាងក្រោមមានគុណប្រយោជន៍មិនខុសពីថ្នាំពេទ្យទេជំនួយទាំងស្បែកក្បាល សរសៃសក់និងឬសសក់ឱ្យរឹងមាំ។

 ខ្ញែរ (Nettle)៖ មានប្រសិទ្ធភាពក្នុងការជួយឱ្យសក់ដុះឆាប់រហ័ស សរសៃសក់រឹងមាំជំរុញចរន្តឈាមទៅកាន់ស្បែកក្បាល និងធ្វើឱ្យឬសសក់រឹងមាំ ។

ប្រេងខាស្ទ័រ (Castor Oil)៖ វីតាមីនអ៊ី និងអាស៊ីតរីស៊ីណូឡេអ៊ីច (ricinoleic acid) ក្នុងប្រេងខាស្ទ័រជាភ្នាក់ងារកម្ចាត់ពពួកផ្សិត និងបាក់តេរី កាត់បន្ថយអង្គែ និងមេរោគឆ្លងនានាពីស្បែកក្បាល ជំនួយដល់ការលូតលាស់នៃសក់និងកាត់បន្ថយសក់ជ្រុះ។

ប៉ង់តាណុល (Panthenol)៖ ជាប្រភេទវីតាមីនបេម្យាង ដែលជួយជំរុញដល់ការបណ្តុះសក់ថែមទាំងរក្សាសុខភាពស្បែកក្បាល និងពង្រឹងឬសក់ទៀតផង ។

វិធីផ្សំសាប៊ូកក់សក់
គ្រឿងផ្សំ
– សាប៊ូកក់សក់ផ្សំពីខ្ញែ – ៧៥០មិល្លីលីត្រ
– វីតាមីនបេ ២អំពូល
– AD drops ៣០មិល្លីលីត្រ
– ប្រេងខាស្ទ័រ ៥០មិល្លិលីត្រ
– ប៉ង់តាណុល ១០០មិល្លិលីត្រ
– ទឹកខ្ញែរ ៣០មិល្លិលីត្រ

វិធីធ្វើ
១. ចាក់សាប៊ូកក់សក់ផ្សំពីខ្ញែ ទៅក្នុងដបដែលមានចំណុះ ១លីត្រ
២. ចាក់ប៉ងតាណុល AD Drops និងប្រេងខាស្ទ័រចូល
៣. ក្រឡុកដបដើម្បីឱ្យល្បាយលាយចូលគ្នាឱ្យសព្វ
៤. ចាក់ទឹកខ្ញែរ ចូលហើយក្រឡុកម្តងទៀត ជាការស្រេច

វិធីប្រើ
មុននឹងប្រើត្រូវក្រឡុកជាមុនសិន រួចចាក់ប្រើក្នុងបរិមាណសមស្របដោយប្រើម្រាមដៃម៉ាស្សាស្បែកក្បាលនិងសក់ថ្នមៗ ទុកចោល ១០នាទី សេមលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ។សាប៊ូកក់សក់នេះ ជួយកម្ចាត់បញ្ហាសក់ស្ងួត និងជួយឱ្យសក់ដុះចេញមកមានសុខភាពល្អ ហើយអ្នកគួរប្រើ ២ដងក្នុង១សប្តាហ៍។ ប្រសិនបើអាច អ្នកគួរទទួលទានតែខ្ញែរ ១ដង ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនបរិមាណគ្រាប់ឈាមនិងជួយសម្រួលកម្រិតអ័រម៉ូនដូចនេះសក់នឹងមិនងាយជ្រុះទេ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • វិធី​ធ្វើ​សាប៊ូកក់សក់​ដើម្បី​សក់​ឆាប់​វែង ភ្លឺរលោង និង ​ក្រាស់​ដូច​ចិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: