Apple បញ្ចេញ​iOS 9.3 Beta Vesionតែ​មាន​មុខងារ​ថ្មីៗ​មួយ​ចំនួន

ក្រុមហ៊ុន​Apple ទើប​តែ​បាន​បញ្ចេញ​iOS 9.3Version សាកល្បង(Beta) សម្រាប់​iPhone និង​iPad របស់​ខ្លួន​តែ​គេ​ឃើញ​មាន​មុខ​ងារ​គួរ​អោយ​ចាប់​អារម្មណ៍​មួយ​ចំនួន​ផង​ដែរ។

អ្វី​ដែល​ពិសេស​ជាង​គេ​នោះ​គឺ​មុខ​ងារ​Night Mode ដែល​Apple ហៅថាNight Shift ដែល​​វា​មាន​សមត្ថភាព​កែ​សម្រួល​ពន្លឺ​និង​ពណ៌​នៅ​លើ​អេក្រង់​​អោយ​សម​ស្រប​ទៅ​តាម​ពេល​វេលា​ថ្ងៃ​និង​យប់​ផង​ដែរ​។​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​ពេល​យប់​ដោយ​សារ​តែ​ពន្លឺ​ដែល​ចេញ​ពី​អេក្រង់​វា​អាច​នឹង​ជះ​ផល​ប៉ះ​ពាល់​ដល់​ភ្នែក​និង​ដំណេក​របស់​លោក​អ្នក​ផង​ដែរ​បើ​សិន​ជា​យើង​សម្លឹង​អេក្រង់​ដែល​មាន​ពន្លឺ​ធម្មតា​នោះ​ ដូច្នេះ​មុខ​ងារ​ថ្មី​នេះ​ពិត​ជា​មាន​សារប្រយោជន៍​ណាស់​ព្រោះ​វា​បាន​កាត់​បន្ថយ​ពន្លឺ​ពណ៌​ខៀវ​ដែល​ចេញ​ពី​អេក្រង់​និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ភ្នែក​យើង​នោះ។តាម​ការ​សិក្សា​បាន​បន្ថែម​ថា​មុខ​ងារ​នេះ​​នឹង​កំណត់​អោយ​អេក្រង់​ផ្លាស់​ប្ដូរ​ពណ៌​នៅ​ពេល​យប់​និង​ត្រលប់​មក​ធម្មតា​នៅ​ពេល​ព្រឹក​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​តាម​ទី​តាំង​ដែល​យើង​ស្ថិត​នៅ។

Apple បញ្ចេញ​iOS 9.3 Beta Vesionតែ​មាន​មុខងារ​ថ្មីៗ​មួយ​ចំនួន

មុខ​ងា​រ​មួយ​ផ្សេង​ទៀត​នោះ​គឺ​វា​អាច​រក្សា​ទុក​Note របស់​លោក​អ្នក​អោយ​កាន់​តែ​មាន​សមត្ថភាព​ជាង​មុន​ជា​មួយ​Touch ID ផង​ដែរ។

នា​ពេល​នេះ​iOS 9.3 ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ធ្វើ​ការសាកល្បង​ប៉ុណ្ណោះ​​ដូច្នេះ​បើ​សិន​យើង​ចង់​Update នោះ​ត្រូវ​រង់​ចាំ​ដល់​វា​ចេញ​ជា​ផ្លូវ​ការ​សិន​​៕

 

​​​​​​​​​​


  • Apple បញ្ចេញ​iOS 9.3 Beta Vesionតែ​មាន​មុខងារ​ថ្មីៗ​មួយ​ចំនួន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: