គម្រោង​របស់​Apple សម្រាប់​iPhone 7​ត្រូវ​ចេញ​ជា​រូបរាង​​នៅ​លើ​ស្មាតហ្វូន​របស់​Android បាត់

តាមពាក្យចចាមអារ៉ាមកន្លងមកថាiPhone 7 នឹងមិនមានរន្ធដោតកាសតទៅហើយដោយសារតែApple នឹងរចនាវាឡើងដោយមានកម្រាស់ស្ដើង។កន្លងមកគម្រោងដែលiPhone 7 នឹងមិនមានរន្ធដោតកាស ត្រូវបានគេរំពឹងថាវានឹងក្លាយជាទូរស័ព្ទដំបូងគេលើលោក។ ប៉ុន្តែថ្ងៃនេះគ្រប់គ្នានឹងលែងគិតបែបនេះហើយ ដោយសារក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន LeEco បានបញ្ចេញស្មាតហ្វូនដែលគ្មានរន្ធដោតកាស មុនAppleទៅទៀត។

LeEco បានចេញស្មាតហ្វូនរបស់ខ្លួនម្ដងដល់ទៅបីគឺLe 2, Le 2 Pro និងLe Max 2 ដោយLe 2 និងLe 2 Pro បំពាក់អេក្រង់ ៥,៥ អ៊ីញកម្រិតFull HD ចំណែកLe Max 2 វិញមានអេក្រង់ទំហំ៥,២អ៊ីញ ប្រភេទQuad HD។ LeEco ផលិត Le Max 2 តូចជាងម៉ូដែលLe 2 និងLe 2 Pro ប៉ុន្តែវាមានលក្ខណៈសម្បត្តិខ្ពស់ជាងដោយវាបំពាក់មកនូវឈីប Snapdragon 820 ថាមពលថ្ម ៣១០០ mAh ព្រមទាំងមានទ្រនាប់ស្កេនម្រាមដៃ ចំណែកLe 2 បំពាក់ឈីប MediaTek X 20 និងថ្ម ៣០០០ mAh ប៉ុណ្ណោះ។ ចំពោះកាមេរ៉ាវិញវាបំពាក់កាមេរ៉ាទំហំរហូតដល់ ២១មេហ្គាភិចសែលដោយប្រើសិនស័ររបស់Sonyដូចគ្នា។

ចំពោះតម្លៃវិញមានត្រឹមតែ ៦៨០,០០០ រៀល( $170 ) សម្រាប់ Le 2 និង ៩២០,០០០រៀល( $230)សម្រាប់ Le 2 Pro។ ចំណែកLe Max 2 តម្លៃចាប់ពី ១,៣០០,០០០ រៀល($325) រហូតដល់ ១,៥៦០,០០០រៀល ($390) ដែលនេះជាតម្លៃសម្រាប់ប្រទេសចិនប៉ុណ្ណោះ៕

ប្រភព ៖ 

ប្រែសម្រួល ៖ Leng Kim


  • គម្រោង​របស់​Apple សម្រាប់​iPhone 7​ត្រូវ​ចេញ​ជា​រូបរាង​​នៅ​លើ​ស្មាតហ្វូន​របស់​Android បាត់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: